ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ណែនាំអភិបាលក្រុង-ស្រុកទាំងអស់យកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋាករទឹកមានក្បាលប៊ូសបូមទឹក ១យ៉ាងតិចនៅក្នុងឃុំ-សង្កាត់
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ នៅក្នុងឆ្នាំ២០២៦នេះ ត្រូវខិតខំយកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋាករទឹក និងសេវាករទឹកស្អាតទាំងអស់ ត្រូវជំរុញធ្វើយ៉ាងណាឱ្យក្នុងមួយឃុំ-សង្កាត់ មានក្បាលប៊ូសបូមទឹក ១យ៉ាងតិចនៅក្នុងឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្តកណ្ដាល។ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានលើកឡើង នៅក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ លើកទី០៧ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ។

លោកអភិបាលខេត្តបានលើកឡើងថា នៅពេលមានបញ្ហាអគ្គីភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋាន បើទោះបីជាមានរថយន្តពន្លត់អគ្គីភ័យក៏ដោយ ប៉ុន្តែនៅពេលដែលរថយន្តបាញ់ទឹកអស់ ហើយក្បាលប៊ូសបូមទឹកនៅឆ្ងាយ នោះការជួយពន្លត់អគ្គីភ័យកាន់តែពិបាក និងមានភាពយឺតយ៉ាវក្នុងការជួយពន្លត់អគ្គីភ័យ ដែលបង្កឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរ។ លោកបានបន្ថែមទៀតថា៖ ការដាក់ក្បាលប៊ូសបូមទឹក ត្រូវដាក់តាមស្តង់ដា ដើម្បីមានភាពងាយស្រួលនៅពេលរថយន្តពន្លត់អគ្គីភ័យ មានតម្រូវការប្រើប្រាស់បានលឿន និងទាន់ពេលវេលា។


ក្នុងនោះដែរថាលោកអភិបាលខេត្តបានបន្ថែមទៀតថា បញ្ហាបង្ការ និងពន្លត់អគ្គីភ័យ គឺជាកិច្ចការរបស់យើងទាំងអស់គ្នាក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព សូមកុំទុកបញ្ហាអគ្គីភ័យនេះគឺជាបញ្ហារបស់នគរបាលតែម្នាក់ឯង ត្រូវផ្ដល់កិច្ចសហការគាំទ្រដល់នគរបាលរបស់យើងដែលមានភារកិច្ចក្នុងការបង្ការ និងពន្លត់អគ្គីភ័យ។


ជាមួយគ្នាផងដែលលោកអភិបាលខេត្តបានកោតសរសីរ កិច្ចការងារជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីកិច្ចសហការជាមួយកងអង្គភាពដទៃផ្សេងៗទៀត បញ្ជាការដ្ឋានអង្គរក្ស អាកាសយានដ្ឋាន កងរាជអាវុធហត្ថ និងប្រជាការពារនៅក្នុងមូលដ្ឋាន ដូច្នេះសូមនគរបាលរបស់យើងបន្តកិច្ចសហការនេះឱ្យកាន់តែល្អ ជិតស្និទ្ធ និងក្លាយទៅជាប្រព័ន្ធទំនាក់ទំនងគ្នាមួយដ៏ច្បាស់លាស់ ដើម្បីនៅពេលដែលមានគ្រោះអគ្គីភ័យកើតមានឡើងនៅក្នុងមូលដ្ឋានណាមួយ យើងសហការគ្នាក្នុងការអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់អគ្គីភ័យបានទាន់ពេលវេលា៕ដោយ ៖ អុឹងម៉េង


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


