Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដោះស្រាយរឿងតម្លៃទឹកស្អាត ជូនពលរដ្ឋនៅបុរីសុភមង្គល ក្រុងតាខ្មៅ ទទួលបានជោគជ័យ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ កិច្ចនោះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋរស់នៅក្នុងបុរីសុភមង្គលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការពន្យល់ បកស្រាយ និងបំភ្លឺពីសំណាក់ លោក ឯក សុនចាន់ និងលោកម គួច ចំរើន បានធ្វើឲ្យតំណាងប្រជាពលរដ្ឋ ដែលមានបញ្ហាពាក់ព័ន្ធនឹងតម្លៃទឹកស្អាត យល់ព្រម និងឯកភាពស្រុះស្រួលជាមួយរដ្ឋាករទឹក ដោយបរិយាកាសសប្បាយរីករាយ។

ការលើកឡើងទៅកាន់តំណាងប្រជាពលរដ្ឋរស់នៅក្នុងបុរីសុភមង្គល លោក គួច ចំរើន បានបញ្ជាក់ថា ក្រុមការងារនឹងចុះទៅផ្សព្វផ្សាយ និងពន្យល់ជូនប្រជាពលរដ្ឋដល់ទីតាំងបុរីដោយផ្ទាល់ ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ ពាក់ព័ន្ធនឹងតម្លៃទឹក ដែលពលរដ្ឋមិនទាន់បានបង់ អាចធ្វើការបង់ជាដំណាក់កាល (បង់រំលោះ)បាន ខណៈដែលការផ្គត់ផ្គង់ទឹកនៅតែដំណើរការធម្មតា។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានប័ណ្ណសមធម៌សង្គម សូមអញ្ជើញមកដាក់ពាក្យនៅរដ្ឋាករទឹក ដើម្បីឲ្យក្រុមការងារធ្វើការពិនិត្យ និងដោះស្រាយជូនតាមរយៈកម្មវិធីមូលនិធិសង្គម រដ្ឋបាលខេត្ត នឹងរៀបចំមន្ត្រីជួយសម្រួលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម