Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញសុំគោលការណ៍ បិទផាប់១កន្លែងកណ្ដាលក្រុងបាត់ដំបង ដែលរំខានដល់ការសម្រាករបស់ពលរដ្ឋ

បានផុស

នៅ

ទីតាំងភោជនីយដ្ឋានចំនួន១កន្លែងជាប្រភេទ(ផាប់) នៅកណ្ដាលក្រុងបាត់ដំបង ដែលបើកភ្លេងកន្ត្រាក់រហូតដល់ម៉ោង ៣ទៀបភ្លឺ ត្រូវបានប្រជាពលរដ្ឋជាច្រើនធ្វើការប្ដឹងទៅមន្ត្រីជំនាញ ដោយសារតែទីតាំងទាំងពីរខាងលើនេះបង្កសំឡេងចេញមកក្រៅយ៉ាងខ្លាំងៗ ជាការរំខានដល់ដំណេករបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីលោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ទីតាំងចំនួនពីរដែលរងការប្ដឹងពីប្រជាពលរដ្ឋគឺ ទីតាំងដែលមានយីហោ ” ELVIS’S ” ស្ថិតនៅភូមិ កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយទីតាំងទាំងនេះមិនត្រឹមតែបើកសំឡេងភ្លេងកន្ត្រាក់រំខានដល់ពួកគាត់ដែលកំពុងសម្រាកលង់លក់ប៉ុណ្ណោះទេ គឺទីតាំងទាំងនេះគ្មានអាជ្ញាប័ណ្ណ គ្មានច្បាប់អនុញ្ញាត និងប្រើយីហោជាភាសាបរទេសជាអក្សរធំ គ្មានភាសាខ្មែរមួយតួនៅឡើយ។

លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ក្រោយពីមានការប្ដឹងពីសំណាក់ប្រជាពលរដ្ឋរួចមក គឺមានពេលខ្លះរូបលោកផ្ទាល់បានដឹកនាំកម្លាំងចុះទៅទាំងយប់ គឺទៅកាន់ទីតាំងដែលស្ថិតនៅភូមិរំចេក៤ និងបានធ្វើការណែនាំ ប៉ុន្តែអ្វីដែលលោកចុះធ្វើការហាក់បីដូចជាចាក់ទឹកលើក្បាលទា ព្រោះទីតាំងនេះនៅតែព្រហើននិងផ្គើនដដែល ដោយមិនដឹងថាតើខ្នងបង្អែករបស់គេធំប៉ុណ្ណានោះឡើយ។

ជាចុងក្រោយលោកប្រធានមន្ទីរបានបន្ថែមថា បច្ចុប្បន្នលោកបានដាក់សំណើរ ទៅកាន់លោកអភិបាលខេត្តរួចហើយ ដើម្បីសុំគោលការណ៍បិទទ្វារទីតាំងទាំងនេះតែម្ដង ព្រោះជាទីតាំងដែលគ្មានច្បាប់អនុញ្ញាតផង ថែមទាំងបង្ករការរំខានដល់ប្រជាពលរដ្ឋនៅជិតខាងថែមទៀតផង៕ អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម