ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរាជធានី រក្សាសន្តិសុខ រៀបចំនគរសង្ក្រាន្តឆ្នាំថ្មី និង បង្ក្រាបបទល្មើស Online Scam បានល្អប្រសើរ
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើស Online Scam ពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញ កន្លងមកនេះបានល្អប្រសើរ។

ការកោតសរសើរបែបនេះរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ ក្រោមវត្តមាន លោក ម៉ប់ សារិន និង លោក ឯក ឃុនដឿន អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន លើកឡើងថា ក្នុងខែមេសា កន្លងមកនេះ អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អប្រសើរ ទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ ទៅលេងស្រុកកំណើត ការបង្ក្រាបបទល្មើស Online Scam ពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ គ.ស ២០២៦ នៅរាជធានីភ្នំពេញ បានល្អប្រសើរ។

បន្ថែមពីនេះទៀត ក្នុងឱកាសនោះដែរ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានលើកឡើងពីការកោតសរសើរចំពោះការអនុវត្តការងាររបស់អាជ្ញាធររាជធានី និង ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ កែសម្រួលភ្លើងចរាចរណ៍ និង ដាក់ចំណាំងផ្លាតនៅក្បាលក្លូពុះចែកទ្រូងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោក ឯក ឃុនដឿន លើកឡើងដែរថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើ គឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនកាន់តែល្អថែមទៀត។

ដោយឡែកចំពោះការស្នើឱ្យដាក់ចំណាំងផ្លាតនៅក្បាលក្លូពុះចែកទ្រូងផ្លូវ អាជ្ញាធររាជធានីភ្នំពេញ នឹងចាត់ឱ្យមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យ និង ដាក់ចំណាំងផ្លាតទាំងនេះ ជាមួយនឹងការកែសម្រួលភ្លើងចរាចរណ៍នៅតាមបណ្តាផ្លូវធំៗ មួយចំនួន ផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


