ព័ត៌មានជាតិ
អភិបាលរងរាជធានីភ្នំពេញ៖ រដ្ឋមិនមានកញ្ចប់ថវិកាកសាងព្រះវិហារ ឬហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាមទេ
រដ្ឋមិនមានកញ្ចប់ថវិកាសម្រាប់កសាងព្រះវិហារ ឬហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាមនោះទេ។ ចំពោះថវិកាឬបច្ច័យដែលទទួលបានដើម្បីយកមកសាងសង់ព្រះវិហារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តអារាមគឺបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទឬសប្បុរសជននានា ដែលភាគច្រើននៃបច្ច័យទាំងនោះបានមកពីការធ្វើបុណ្យផ្កាក៏ដូចជាបុណ្យកឋិនទានជាដើម។ នេះជាលើកឡើងរបស់លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការសុំឲ្យអាជ្ញាធររាជធានីភ្នំពេញជួយស្ថាបនាវត្តអារាមក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងទីធ្លាវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ក្នុងវេទិកាសាធារណៈបងប្អូនប្រជាពលរដ្ឋបានលើកឡើងពាក់ព័ន្ធទៅលើវិស័យសាធារណការ ក្រៅពីនេះមានបញ្ហាបរិស្ថាន រដ្ឋាករទឹក (សុំតបណ្តាញទឹកស្អាត) វិស័យអប់រំ, សាសនានិងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយផងដែរ។
លោក ហួត ហៃ បានបញ្ជាក់ថា ក្នុងវេទិកាប្រជាពលរដ្ឋបានលើកឡើងជាសំណួរនិងសំណូមពរផ្ទាល់មាត់មានចំនួន១៩ បញ្ហា និងសំណើរសំណូមពរ ជាលាយល័ក្ខអក្សរដាក់ចូលក្នុងប្រអប់សំបុត្រចំនួន ៥៥ ច្បាប់ ដែលក្នុងនោះក៏មានការស្នើសុំស្ថាបនាទីវត្តអារាមផងដែរ។

ពាក់ព័ន្ធការកសាងព្រះវិហារ ឬហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាម លោក ហួត ហៃ បញ្ជាក់ថា រដ្ឋមិនមានកញ្ចប់ថវិកាសម្រាប់កសាងព្រះវិហារក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តអារាមនោះទេ។ ថវិកាសម្រាប់សាងសង់ព្រះវិហារក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាគឺបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទឬសប្បុរសជននានា ដែលបានមកពីការធ្វើបុណ្យផ្កាក៏ដូចជាបុណ្យកឋិនទានជាដើម។
ដោយឡែកពាក់ព័ន្ធទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសស្នើសុំដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង ការស្ថាបនាផ្លូវ លូប្រឡាយ មន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរនឹងធ្វើការដោះស្រាយភ្លាមៗនៅនឹងទីកន្លែងតែម្តង។
លោកថា រាល់សំណើរសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទាំងផ្ទាល់មាត់និងជាលាយល័ក្ខអក្សរ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅប្រជុំពិភាក្សាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋភ្លាមៗ។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើង ១ ឆ្នាំម្តង ក្នុងត្រីមាសទី ៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។
តាមរយៈវេទិកានេះ ក៏ចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបំរើប្រជាពលរដ្ឋកន្លងមកនោះតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈបានកាន់ល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


