Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី កោតសរសើរការងារ ស.ស.យ.ក វិស័យមហាផ្ទៃ ដែលជំរុញឲ្យមានការលូតលាស់ទៅមុខជាបន្តបន្ទាប់

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អនុវត្ត​ការងារ​កន្លងមក​របស់​ក្រុម​ការងារ ស​.​ស​.​យ​.​ក វិស័យ​មហាផ្ទៃ ដែល​ជំរុញ​ឲ្យ​មាន​ការ​លូត​លាស់​ទៅ​មុខ​ជា​បន្តបន្ទាប់ ក្នុង​បុព្វហេតុ​លើក​ស្ទួយ​ឧត្ដមភាព​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រួម​ដំណើរ​ដោយ ឯកឧត្ដម អនុប្រធាន ស​.​ស​.​យ​.​ក បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​ក្រុម​ការងារ ស​.​ស​.​យ​.​ក ក្នុង​វិស័យ​មហាផ្ទៃ នៅ​សាល​ប្រជុំ នៃ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៤ ម្សិលមិញ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ ដែល​បាន​មក​ជួបជុំ​អ្នក​ចូលរួម​ទាំងអស់។ ទន្ទឹម​នោះ ឯកឧត្ដម ក៏បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អនុវត្ត​ការងារ​កន្លងមក​របស់ ក្រុមការងារ ស​.​ស​.​យ​.​ក វិស័យ​មហាផ្ទៃ ជាពិសេស​ក្នុង​ការ​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ ស​.​ស​.​យ​.​ក ដែល​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​ទៅ​មុខ​ជា​បន្តបន្ទាប់ ក្នុង​បុព្វហេតុ​លើក​ស្ទួយ​ឧត្ដមភាព​ជាតិ។ ជាក់ស្ដែង ស​.​ស​.​យ​.​ក ក្នុង​វិស័យ​មហាផ្ទៃ បាន​រៀបចំ​ការ​សម្ដែង​គុន​ល្បុក្កតោ តាមរយៈ​កម្មវិធី​អង្គរ​សង្ក្រាន្ត និង​បាន​ចូលរួម​លើក​ស្ទួយ​គុន​ល្បុក្កតោ រហូតដល់​ត្រូវ​បាន​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម ក៏​បាន​លើក​ឡើង​ពី​ប្រវត្តិ នៃ​ការ​កកើត ស​.​ស​.​យ​.​ក រលឹក​គុណ​តម្លៃ នៃ​ស្មារតី ២ ធ្នូ និង​បាន​ចែក​រំលែក​ទស្សនៈ​ល្អៗ ពាក់ព័ន្ធ​នឹង​ការងារ ស​.​ស​.​យ​.​ក ដោយ​លើក​ទឹកចិត្ត​ឲ្យ សមាជិក សមាជិកា ក្រុមការងារ​ទាំងអស់ បន្ត​ចូលរួម​បំពេញ​បេសកកម្ម ស​.​ស​.​យ​.​ក តាម​លទ្ធភាព​រៀងៗ ខ្លួន ទៅ​តាម​ចំណេះដឹង និង​ជំនាញ​ដែល​ខ្លួន​មាន និង​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃក្នុង​របស់ ស​.​ស​.​យ​.​ក ដើម្បី​ចូលរួម​ក្នុង​បុព្វហេតុ​សង្គមជាតិ។

គួរ​ជម្រាប​ថា ពិធី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​ក្រុម​ការងារ ស​.​ស​.​យ​.​ក ក្នុង​វិស័យ​មហាផ្ទៃ នៅ​សាល​ប្រជុំ នៃ​ក្រសួងមហាផ្ទៃ ម្សិលមិញ​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល ស​.​ស​.​យ​.​ក និង​សមាជិក សមាជិកា ប្រមាណ ៣០០ រូប ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ផលិតកម្ម និង​ការ​លក់​រថយន្តនៅ​​ថៃ​ បន្ត​ធ្លាក់​ចុះជា​គំហុក​នៅ​ខែ​មិថុនា

ព័ត៌មានជាតិ៣២ នាទី មុន

ស្វែង​យល់​​ការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាពលើ​ភ្នំ​បូកគោ មួយ​ថ្ងៃ​អាច​ផ្គត់ផ្គង់​ទីផ្សារ​បានរាប់​តោន

ជីវិតកម្សាន្ដ៤៤ នាទី មុន

ពេលដឹងការពិត Song Hye Kyo មានប្រវត្តិគ្រួសារជូរចត់តាំងពីក្មេង

ព័ត៌មានជាតិ៥១ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំបុគ្គលិក នៃមន្ទីរពេទ្យបង្អែកអ្នកលឿង ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព

សុខភាព៥៣ នាទី មុន

តើអ្នកដឹងទេ ជំងឺដាច់សរសៃឈាមខួរក្បាលដោយឯកឯងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម