ព័ត៌មានជាតិ
លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ក៏ដូចជាមន្ត្រីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំជូនដល់ប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីបន្ទាយមានជ័យ និងនៅតាមមូលដ្ឋាន វត្តអារាមនានាក្នុងខេត្តទាំងមូល។

គិតចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ មានរយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១លាននាក់បានមកដើរលេងកម្សាន្ដនៅតាមតំបន់ទេសចរណ៍មួយចំនួន។
ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលខេត្ត អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់គ្រប់ប្រភេទ ដែលបានខិតខំប្រឹងថែរក្សា សន្ដិសុខ សណ្ដាប់ សុវត្ថិភាពសាធារណៈនិងមន្ត្រីរាជការ អង្គភាពពាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យ យុវជន ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការចូលរៀបចំកម្មវិធីសង្ក្រាន្តបន្ទាយមានជ័យសួនតេជោ ឈ្នះ-ឈ្នះ និង សង្ក្រាន្តតាមទីកន្លែងកម្សាន្តសាធារណ:ផ្សេងៗ និង កម្មវិធីកម្សាន្តសប្បាយតាមទីវត្តអារាមនានា អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ្រិស្តសករាជ ២០២៥ ប្រកបដោយភាពសប្បាយរីករាយ សន្តិសុខ សុវត្ថិភាពល្អ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពពេញផ្ទៃប្រទេស និងភាពសប្បាយរីករាយមាននៅគ្រប់ទីកន្លែង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នេះ៕




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


