Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យ បន្តចុះផ្សព្វផ្សាយអនុក្រឹត្យ លេខ ០៣ អនក្រ.បក តាមទីតាំងអាគារខុនដូរ មានជនបរទេសស្នាក់នៅ

បានផុស

នៅ

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំគណៈបញ្ជាកាឯកភាពខណ្ឌមានជ័យ ចុះបន្តផ្សព្វផ្សាយអនុក្រិតលេខ០៣ អនក្រ.បក និងពិនិត្យតាមដានការគ្រប់គ្រងជនបរទេសក្នុងមូលដ្ឋាន ឱ្យអនុវត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ នៅក្នុងមូលដ្ឋានខណ្ឌ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខណ្ឌមានជ័យ តែងតែយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការចុះអនុវត្តជាបន្តបន្ទាប់នេះ បានបង្ហាញពីភាពសកម្ម ភាពទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងក្នុងការរក្សាសុវត្ថិភាពសង្គម និងធានាបរិយាកាសរស់នៅប្រកបដោយសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងការអនុវត្តច្បាប់ដោយស្មើភាព និងថែរក្សាប្រយោជន៍សាធារណៈ ឱ្យសមស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។

គួរបញ្ជាក់ថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយការចាត់វិធានការច្បាប់ជាក់លាក់ ស៊ីជម្រៅនៅទូទាំងប្រទេស ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញក្នុងរាជធានី-ខេត្ត ខណៈបានជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់ដែលបានចាញ់បោកមេខ្លោង ធ្លាក់ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះ។

ក្នុងចំណោមជនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកមាន ២៦ សញ្ជាតិផ្សេងគ្នា។ ហើយទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានី-ខេត្ត  រួមទាំងកាស៊ីណូផងនោះ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវ និងអនុវត្តនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម