Connect with us

ព័ត៌មានជាតិ

ការចុះរដ្ឋបាលពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំនៅតែពង្រឹង ខណៈឱសានវាទបោសសម្អាតបទល្មើសឆបោកអនឡាញ ផុតអាយុកាល

បានផុស

នៅ

ការចុះរដ្ឋបាលត្រួតពិនិត្យនៅតាមថ្នាក់មូលដ្ឋាន នៅតែត្រូវបានពង្រឹង ជាបន្តបន្ទាប់ នៃការបោសសម្អាតបទល្មើសឆបោកអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា ៖ ក្រោមការចង្អុលបង្ហាញដឹកនាំ ដោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ តែងតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះត្រួតពិនិត្យរាល់ទីតាំងស្នាក់នៅប្រមូលផ្តុំពីសំណាក់ជនបរទេសនៅក្នុងមូលដ្ឋាន សំដៅធានាទប់ស្កាត់ និងបង្ក្រាបដាច់ណាត់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scams Online )។

លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ នៃរដ្ឋបាលខណ្ឌមានជ័យ

លោកចៅសង្កាត់បន្តទៀតថាយុទ្ធនាការធ្វើជាបន្តបន្ទាប់ជារៀងរហូត ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើស ខណៈបច្ចុប្បន្នកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បើកយុទ្ធនាការទូរទាំងប្រទេស ហើយក្រុមប្រព្រឹត្តបទល្មើសអាចនឹងចល័តទីតាំង ពីមួយកន្លែងទៅមួយកន្លែង ដូច្នេះកម្លាំងអាជ្ញាធរត្រូវតែបន្តចុះរដ្ឋបាលត្រួតពិនិត្យ តាមផ្ទះ តាមបុរី តាមសណ្ឋាគារ អាផាតមិន ជាដើម។

ពលរដ្ឋប្រុសស្រី ក៏បន្តសម្តែងនូវការគាំទ្រ ចំពោះវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកចេញពីកម្ពុជា ព្រោះកម្ពុជាជាប្រទេសដែលកំពុងឋិតក្នុងការអភិវឌ្ឍន៍ ហើយវឌ្ឍនភាពដែលកំពុងរីកដុះដាលក្នុងពេលបច្ចុប្បន្ននេះ គឺសុទ្ធសឹងកើតឡើងដោយកិត្តិបណ្ឌិត និងគោលនយោបាយច្បាស់ប្រជារបស់សម្តេចប្រមុខថ្នាក់ដឹកនាំ ពុំមែនរីកចម្រើនដោយបទល្មើសនានានោះឡើយ ពិសេសបទល្មើស Online Scams ជាដើម។

គួរបញ្ជាក់ថាក្រសួងមហាផ្ទៃ បានដាក់ឱសានវាទត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ប៉ុណ្ណោះ ក្នុងការបោសកម្មឆបោកអនឡាញចេញពីកម្ពុជាឲ្យអស់។ ជាក់ស្តែង នៅយប់ថ្ងៃ១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នគរបាលអន្តោប្រវេសន៍កម្ពុជា សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៥០០នាក់ (ស្រី១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសកងកេង (ខេត្តព្រះសីហនុ)៕អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម