Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមូលដ្ឋានជំរុញឲ្យម្ចាស់អាជីវកម្មទាំងឡាយ បន្តចូលរួមរាយការណ៍ ពីការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកបច្ចេកវិទ្យា

បានផុស

នៅ

អាជ្ញាធរតាមមូលដ្ឋានជំរុញឲ្យម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ បន្តចូលរួមរាយការណ៍ ពីការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scams Online )។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ តែងតែបានយកចិត្តទុកដាក់ជាប្រចាំ ក្នុងការអនុវត្តលើអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះត្រួតពិនិត្យរាល់អាជីកម្មប្រមូលផ្តុំ ដែលបានផ្តល់ការស្នាក់នៅលើជនបរទេស ដើម្បីទប់ស្កាត់បទល្មើសនានា ពិសេស គឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scams Online )។

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២

លោកចៅសង្កាត់បានបញ្ជាក់បន្ថែមថា ក្នុងការអនុវត្តន៍នេះ រាជរដ្ឋបាលភិបាលនិងអាជ្ញាធរមូលដ្ឋាន លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ បន្តចូលរួមរាយការណ៍ ពីការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scams Online ) បើពុំដូចនេះទេ និងអនុវត្តតាមច្បាប់ជាធរមាន ដោយផាកពិន័យជាទឹកប្រាក់ផងដែរ។

លោកស្រី វីន សុភ័ក្រ អ្នកគ្រប់គ្រងនិងជាម្ចាស់អាគារខុនដូរ L-Tower បានបង្ហាញការពេញចិត្តក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានគោលដៅ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពល្អក្នុងសង្គមជាតិ ។  ប្រទេសកម្ពុជាគាំទ្រ ការមកទេសចរណ៍របស់ជនបរទេសគ្រប់ជាតិសាសន៍ ប៉ុន្តែមិនគាំទ្រនៅជនបរទេស ចូលមកកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសនោះទេ។

លោកស្រី វីន សុភ័ក្រ អ្នកគ្រប់គ្រងនិងជាម្ចាស់អាគារខុនដូរ L-Tower

យោងតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល មាត្រាទី២០ កំណត់ថា ៖ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤,០០០,០០០ (បួនលាន)រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម