Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរដ្ឋបាលឃាត់ខ្លួនក្មេងៗប្រមូលផ្តុំគ្នា អត់ដេកពួនរំខានដល់ប្រជាពលរដ្ឋ

បានផុស

នៅ

កម្លាំងចម្រុះខណ្ឌមានជ័យ ចុះរដ្ឋបាលឃាត់ក្មេងៗចំនួន ១២នាក់ ដែលប្រមូលផ្តុំគ្នា មិនគិតដេកពួន បង្កសម្លេងរំខានដល់អ្នកជិតខាង យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបន្តនីតិវិធី។ ការចុះរដ្ឋបាលនេះដែរបានធ្វើឡើងកាលពីយប់ម៉ោង១០ និង៤៥នាទីថ្ងៃទី២១ ឧសភា ២០២៦ ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានលើកឡើងថា ដោយមានការរាយការណ៍ពីពលរដ្ឋថា ចំណុចខាងលើនេះតែងតែមានក្មេងៗ មួយក្រុមមកអង្គុយជក់បារី ប្រមូលផ្តុំគ្នានាពេលយប់ បង្កសម្លេងរំខានដល់ពលរដ្ឋក្បែរនោះ មិនអាចសម្រាកបាន ។ ភ្លាមៗលោកអភិបាលបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះទៅកាន់ទីតាំងខាងលើតែម្តង ដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ នៅចំណុចតំបន់ខាងលើនេះ។

អភិបាលខណ្ឌបន្តថា ជាក់ស្តែងនៅពេលកម្លាំងចុះទៅដល់ បានឃើញក្មេងៗ ដែលមិនដេកពួន ចំនួន ១២នាក់ កំពុងបង្កសម្លេងរំខានឡូឡា ទើបកម្លាំងឃាត់ខ្លួន បញ្ជូនតាមរថយន្ត មកកាន់សាលាខណ្ឌមានជ័យ ដើម្បីសួរនាំ ។

ក្រោយឃាត់គណៈបញ្ជាការឯកភាពខណ្ឌ បានប្រគល់ក្មេងទាំង១២នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ការតាមនិតិវិធី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម