ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះចុះពិនិត្យឃាត់ជនជាតិបង់ក្លាដេសចំនួន១២នាក់ពាក់ព័ន្ធករណីឆបោក Scam Online
លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបន្តដឹកនាំកម្លាំងចម្រុះចុះពិនិត្យតាមទីតាំងអាគារ ផ្ទះល្វែង ដែលមានជ័យបរទេសស្នាក់នៅរហូតឈានដល់រកឃើញទីតាំងមានទីតាំងមួយកន្លែងមានជនជាតិជនជាតិបង់ក្លាដេស ចំនួន១២នាក់ និង ឆែកឆេររកឃើញពាក់ព័ន្ធករណីឆបោក Scam Online។

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ លោកអភិបាលខណ្ឌមានជ័យបានដឹកនាំកម្លាំងចម្រុះ និង មានការដឹកនាំសម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរពិនិត្យទីតាំងមួយកន្លែង នៅក្នុងបុរី ប៉េងហួតដឹស្តាអិតធឺណល ស្ថិតនៅផ្ទះលេខ04 ផ្លូវលេខE-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធសង្ស័យករណីសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scam Online)។


ជាក់ស្ដែងបានរកឃើញ ជនជាតិបង់ក្លាដេស ចំនួន១២នាក់ និងរកឃើញវត្ថុតាង Laptop ២គ្រឿង, ទូរស័ព្ទ២៣គ្រឿង, All in one ១៤គ្រឿងអាវសដៃវែង១, អាវធំ១, ក្រវ៉ាត់ករ១ និងក្រដាសលុយសែនមួយចំនួន។
សូមបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើបានប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពដោយអូសទាញ ឲ្យជនរងគ្រោះបង់ប្រាក់ថ្លៃសេវារដ្ឋបាល (រត់ការ) ផ្តល់កម្ចីក្លែងក្លាយ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


