ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន បួងសួងសុំបារមី «ទេពឧកញ៉ា ឃ្លាំង មឿង និង ជំទាវ ខាន់ ខៀវ» ប្រទានពរជ័យជូនជាតិមាតុភូមិ និង ជោគជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
បន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងនៅសមរភូមិទិសថ្មដា កាលពីរសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៦ រួចមក សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានអញ្ជើញអុជទៀន ធូប ផ្កាភ្ញី គោរពបូជាចំពោះវិញ្ញាណក្ខន្ធ ទេពឧកញ៉ា ឃ្លាំង មឿង និង ជំទាវ ខាន់ ខៀវ នៅបូជនីយដ្ឋាន ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និង សុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត បានប្រកាសបួងសួងយ៉ាងមុតមាំ សុំឲ្យបារមីទេពឧកញ៉ា ឃ្លាំង មឿង និង ជំទាវ ខាន់ ខៀវ ជួយតាមថែរក្សាការពារថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និង ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងបញ្ជាក់ក្នុងន័យដាស់តឿនស្មារតីជាតិនិយមថា «ខ្ញុំសូមបួងសួងឲ្យបារមីទេពឧកញ៉ា ឃ្លាំង មឿង និង ជំទាវ ខាន់ ខៀវ ជួយការពារថ្នាក់ដឹកនាំយើងឲ្យមានជ័យជម្នះ ក្នុងការការពារបូរណភាពទឹកដី និង សូមជូនពរដល់កងកម្លាំងការពារព្រំដែនរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីការឈ្លានពានរបស់សត្រូវថៃ សូមឲ្យទទួលបានសុខភាពល្អ និង សុវត្ថិភាពខ្ពស់ ក្នុងការបំពេញបេសកកម្មដ៏ពិសិដ្ឋនេះ»។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត , លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត , លោកស្រីអ្នកតំណាងរាស្ត្រពីខេត្តនានា រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត។

គួររំលឹកផងដែរថា តាមរយៈប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង ត្រូវបានចាត់ទុកជាវរជនស្នេហាជាតិដ៏អង់អាចក្លាហាន ដែលបានបូជាជីវិតខ្លួនឯង និង ជំទាវ ខាន់ ខៀវ ដើម្បីកេណ្ឌទ័ពខ្មោចជួយព្រះអង្គច័ន្ទរាជា ក្នុងចម្បាំងការពារទឹកដីពីសត្រូវសៀម។ ស្នាដៃ និង គុណបំណាច់ដ៏ធំធេងរបស់ទេពឧកញ៉ា បានដក់ជាប់ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏បានបួងសួងសុំឲ្យបារមី ទេពឧកញ៉ា ជួយតាមថែរក្សាទឹកដីខេត្តពោធិ៍សាត់ឲ្យមានការអភិវឌ្ឍ សម្បូរសប្បាយ និង ផ្តល់ទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់ការងារកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជារៀងរហូត៕
អត្ថបទ ៖ វិមាន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


