ព័ត៌មានជាតិ
និស្សិតកម្ពុជាបង្កើតម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូត
ក្រុមនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បានបង្កើតស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ នោះគឺម៉ាស៊ីនព្រីន 3D ដោយប្រើដៃរ៉ូបូត ដើម្បីជួយជំរុញដល់ការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទៅក្នុងវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។

យុវជន ឈីវ មេងហាក់ និស្សិតជំនាញវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានប្រាប់ឱ្យដឹងថា គម្រោងស្រាវជ្រាវលើម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូត គឺមានសមត្ថភាពអាចបោះពុម្ពវត្ថុផ្សេងៗ ជាពិសេសការបោះពុម្ពសម្ភារៈខុសៗគ្នា ចាប់ពីប្លាស្ទិកកម្រិតខ្ពស់ លោហៈធាតុ រហូតដល់បេតុងសម្រាប់សំណង់ ហើយព្រីនចេញជារូបរាងស្រទាប់ៗទៅតាមកម្មវិធីដែលបានកំណត់។

បើតាមការរៀបរាប់របស់យុវជន ឈីវ មេងហាក់ ម៉ាស៊ីនព្រីន 3D ប្រភេទនេះមានលក្ខណៈពិសេស ដែលធ្វើឱ្យវាអាចបោះពុម្ពវត្ថុដែលមានទំហំធំៗ រហូតដល់ប៉ុនផ្ទះមួយទាំងមូលបាន។
ជាការកត់សម្គាល់ ម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូត ដែលជាស្នាដៃបង្កើតថ្មីដោយយុវជនកម្ពុជនេះ នឹងត្រូវត្រៀមដាក់បង្ហាញផងដែរនៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការតាំងបង្ហាញនៅក្នុងទិវាជាតិ TVET នាពេលខាងមុខនេះ យុវជន ឈីវ មេងហាក់ ថា ជាឱកាសមួយដែលអ្នកចូលរួមទស្សនា ជាពិសេសសិស្សនិស្សិត សាធារណជន និងផ្នែកឯកជន អាចស្វែងយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យាទំនើប ដែលជាស្នាដៃបង្កើតថ្មីរបស់និស្សិតកម្ពុជា ដែលកំពុងមានការអភិវឌ្ឍន៍សមត្ថភាពគួរឱ្យកត់សម្គាល់ក្នុងពេលបច្ចុប្បន្ន៕
ដោយ៖ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


