ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
ក្នុងឱកាសអញ្ជើញចុះពនិត្យវឌ្ឍនភាពរោងចក្រផលិតអាវក្រោះ និងសម្ភារយោធា ម៉ាក DSS នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ បានមានប្រសាសន៍ថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាព ហើយអាវការពារនេះ នាយករដ្ឋមន្រ្តីបានសាករួចហើយ។ សម្ដេចបានបញ្ជាក់ថា ការផលិតសម្ភារយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ តែដើម្បីពង្រឹងខាងវិស័យការពារជាតិ ខណៈចាប់តាំងពីមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថា ត្រឹមរយៈពេលជាង ៣ខែមកនេះ រាជរដ្ឋាភិបាល បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS មានតម្លៃប្រមាណ ៧,៥ លានដុល្លាររួចហើយ។ សម្ដេច នឹងបន្តជួយរាជដ្ឋាភិបាល លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ ការពារជាតិ។ សម្ដេចបញ្ជាក់យ៉ាងច្បាស់ថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រោងចក្រផលិតឯកសណ្ឋានយោធា DSS បង្កើតឡើងដោយកូនខ្មែរ មិនត្រឹមតែបានបំពេញតម្រូវការសម្រាប់យោធា និងកងកម្លាំងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចលក់ចេញទៅបណ្ដាប្រទេសជាមិត្តមួយចំនួនទៀតផង បន្ទាប់ពីប្រទេសនោះមានការបញ្ជាក់ច្បាស់លាស់ពីរដ្ឋាភិបាលរបស់គេអំពីការបញ្ជាទិញ។

ជុំវិញបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានៅតែរក្សាជំហរ ប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវាយគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវាយកម្ពុជាដែរ។ សម្តេចបានច្រានចោលការចោទប្រកាន់ថា កម្ពុជាទិញរថក្រោះហើយបញ្ជូនទៅកាន់ព្រំដែន កម្ពុជាប្រកាន់ខ្ជាប់ឥរិយាបទក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា រោងចក្រផលិតអាវក្រោះ និងសម្ភារៈយោធាដែលកម្ពុជាផលិតម៉ាក « DSS » នេះ គឺ សម្តេច គឺជាថៅកែរោងចក្រនេះតែម្តង៕






-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


