Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ គាំទ្រចំណាត់ការក្តៅលើការបង្ក្រាបក្រុមឈ្មួញ និង អ្នកពាក់ព័ន្ធ ដែលនាំចូលសាច់បង្កកពីថៃ

បានផុស

នៅ

លោក ញាណ ចិត្រា ជាប្រជាពលរដ្ឋ សូមគាំទ្របទបញ្ជាម៉ឺងម៉ាត់របស់ សម្តេចតេជោ ដែលចាត់វិធានការក្តៅ ដោយមិនលើកលែងចំពោះក្រុមឈ្មួញទុច្ចរិត និង អ្នកពាក់ព័ន្ធទាំងឡាយ ដែលមិនមានឧត្តមគតិស្រលាញ់ជាតិ បែរជានាំចូលនូវទំនិញ និង សាច់បង្កកគ្មានគុណភាព ពីប្រទេសមួយដែលបានធ្វើឲ្យប្រជាជាតិខ្មែរទូទាំងប្រទេសទទួលរងក្តីឈឺចាប់ឥតឧបមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងថា ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះចំណាត់ការក្តៅលើការបង្ក្រាបក្រុមឈ្មួញ និង អ្នកពាក់ព័ន្ធទាំងឡាយដែលនាំសាច់បង្កកពីប្រទេសថៃចូលមកកម្ពុជា។

តបតាមបទបញ្ជាមុតមាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ឃួង ស្រេង សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប បានចុះពិនិត្យតាមបណ្តាទីតាំងឃ្លាំងស្តុកសាច់បង្កកជាច្រើន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាលទ្ធផល គិតត្រឹមល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងអាជ្ញាធរចម្រុះ បានរកឃើញសាច់បង្កកប្រមាណជាង ២០០ តោន ដែលឈ្មួញនាំមកពីប្រទេសថៃ នៅក្នុងឃ្លាំងស្តុកចំនួន ២ កន្លែង ក្នុងខណ្ឌឫស្សីកែវ និង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទីតាំងចំនួន ៤ នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀត។

គួររំលឹកថា ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវវែកមុខក្រុមឈ្មួញរកស៊ីនាំទំនិញចូលដល់ភ្នំពេញផងដែរ៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម