Connect with us

ព័ត៌មានជាតិ

Breaking News :  ក្រសួងប្រៃសណីយ៍កម្ពុជា កំពុងតាមដាន និងរង់ចាំព័ត៌មានបញ្ជាក់ ខណៈ Facebook និង Messenger បន្តរអាក់រអួល

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា បច្ចុប្បន្នបណ្តាញសង្គម Facebook និងកម្មវិធី Messenger នៅតែបន្តជួបប្រទះបញ្ហាមិនអាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់មួយចំនួន នៅតាមតំបន់ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុដែលបណ្តាលឱ្យកើតមានបញ្ហានេះនៅឡើយទេ។ ក្រសួងបានអំពាវនាវដល់សាធារណជន រង់ចាំព័ត៌មានបន្ថែមពីប្រភពផ្លូវការ និងជៀសវាងការចែករំលែកព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា ខ្លួនកំពុងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយនឹងជូនដំណឹងបន្ថែម ប្រសិនបើមានព័ត៌មានថ្មី ឬមានការចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម