សេដ្ឋកិច្ច
រដ្ឋាភិបាលបង្កើតក្រុមការងារអន្តរក្រសួង គាំទ្រទេសចរណ៍ភាពយន្ត និងទស្សនាប្រាសាទនាពេលរាត្រី
រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា។ ក្រុមការងារអន្តរក្រសួង មានសមាសភាព ៣៥ រូប ដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) យល់ឃើញថា ការបង្កើតផលិតផលទេសចរណ៍ទស្សនាប្រាសាទនាពេលរាត្រី ជាជម្រើសល្អថ្មីសម្រាប់ភ្ញៀវ គាត់អាចទៅទស្សនាពេលយប់ក៏បាន ពេលថ្ងៃក៏បាន។
លោក ធួន ស៊ីណាន បញ្ជាក់ថា ដើម្បីធ្វើឱ្យមានកំណើនភ្ញៀវទេសចរត្រូវពង្រឹងការអនុវត្តច្បាប់ និងរៀបចំផលិតផលឡើងវិញ នៅខេត្តសៀមរាបក្រៅពីតំបន់ប្រាសាទ យើងមានផលិតផលអស្ចារ្យច្រើន ប៉ុន្តែយើងមិនទាន់បានរៀបចំឱ្យមានរបៀរៀបរយ ឧទារហរណ៍ដូចភ្នំគូលែន និងភូមិបុរាណជាដើម។

លោក ធួន ស៊ីណាន បន្ថែមថា ការផ្សព្វផ្សាយ ក៏ជាអាទិភាព ក្នុងការទម្លាយភាពស្ងប់ស្ងាត់ ក្នុងពេលដែលមានការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
យោងតាមក្រសួងទេសចរណ៍ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ នៅក្នុងរយៈពេល ៥ ខែ ២០២៦ ធ្លាក់ចុះ ៤៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


