ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យគម្រោងពង្រីកផ្លូវ និងដាក់ប្រព័ន្ធលូ ផ្លូវលេខ៣៦ តភ្ជាប់ពី ផ្លូវជាតិលេខ៥ ទៅកាន់ផ្លូវលេខ៩៩
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រីកផ្លូវ និងការដាក់ប្រព័ន្ធលូសងខាងផ្លូវលេខ៣៦ ដែលតភ្ជាប់ពី ផ្លូវជាតិលេខ៥ ទៅកាន់ផ្លូវលេខ៩៩ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ឫស្សីកែវ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងជំរុញដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ឱ្យសម្រេចបានតាមផែនការ និងប្រកបដោយគុណភាពខ្ពស់។ តាមការគ្រោងទុក បន្ទាប់ពីគម្រោងសាងសង់រួចរាល់ ផ្លូវលេខ៣៦នឹងមានទំហំធំទូលាយជាងផ្លូវចាស់ ដែលនឹងរួមចំណែកសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍។


ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ និងក្រុមការងារ បានបន្តចុះពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូ និងការរៀបចំចិញ្ចើមផ្លូវតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុង សង្កាត់ទួលសង្កែទី១ ដើម្បីធានាថា ការងារសាងសង់ប្រព្រឹត្តទៅតាមស្តង់ដារបច្ចេកទេស និងអាចប្រើប្រាស់បានយូរអង្វែង។


ជាមួយគ្នានេះ ជិន ប៊ុនធឿន ក៏បានជំរុញឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ ពន្លឿនល្បឿនការងារ ឱ្យសម្រេចបានតាមកាលកំណត់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍ទាំងនេះអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ៖សំណាង






-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


