ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងគម្រោងពង្រីកផ្លូវលេខ ៣៦ និង ផ្លូវលេខ ៩៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
កាលពីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយគណៈអភិបាលខណ្ឌ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងលំនៅឋានរបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងគម្រោងពង្រីកផ្លូវលេខ ៣៦ និងផ្លូវលេខ ៩៣ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។


ការចុះពិនិត្យនេះ ផ្តោតសំខាន់លើគម្រោងពង្រីកផ្លូវលេខ ៣៦ ដែលមានទីតាំងចាប់ពីមុខសាកលវិទ្យាល័យការពារជាតិ (សាលាដែក) ឆ្ពោះមកកាត់ផ្លូវបេតុងថ្មី បន្តរហូតដល់ផ្លូវលេខ ៩៩ ស្ថិតក្នុងសង្កាត់ឫស្សីកែវ។ តំបន់នេះ ត្រូវបានគេស្គាល់ថា ជាចំណុចមានការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសនៅម៉ោងរបស់ប្រជាពលរដ្ឋចេញ-ចូល ធ្វើការ និងកំណើនយានយន្ត និងការអភិវឌ្ឍលំនៅឋានបន្តបន្ទាប់។


លោក ជិន ប៊ុនធឿន មានប្រសាសន៍ថា គម្រោងពង្រីកផ្លូវនេះ នឹងត្រូវអនុវត្តក្នុងពេលឆាប់ៗ ខាងមុខ ដោយមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវលំហូរចរាចរណ៍ កាត់បន្ថយការកកស្ទះ និងបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាថាគម្រោងអាចដំណើរការបានដោយរលូន និងទាន់ពេលវេលា។


បន្ទាប់ពីពិនិត្យទីតាំងគម្រោងផ្លូវលេខ ៣៦ រួចមក លោកអភិបាលខណ្ឌ និងក្រុមការងារ បានបន្តចុះពិនិត្យស្ថានភាពលំនៅឋានប្រជាពលរដ្ឋដែលស្ថិតក្នុងគម្រោងពង្រីកផ្លូវលេខ ៩៣ ត្រង់ចំណុចមុខវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី ១។ តំបន់នេះក៏ជាចំណុចមានចរាចរណ៍មមាញឹក និងត្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ ការពង្រីកផ្លូវទាំងពីរខ្សែនេះ គឺជាផ្នែកមួយ នៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន សំដៅលើការកែលម្អបរិស្ថានរស់នៅ សោភ័ណភាពទីក្រុង និងការបង្កើនប្រសិទ្ធភាពបណ្ដាញចរាចរណ៍ក្នុងខណ្ឌឫស្សីកែវ។


ជាមួយគ្នានេះ អាជ្ញាធរខណ្ឌ ក៏បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន និងឆ្លើយតបតាមគោលនយោបាយអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព៕
អត្ថបទ ៖ សំណាង

-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


