Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ជូនពរឲ្យ លោកបណ្ឌិត ឈុន ស៊ីរុន ជៀសផុតពីជំងឺកាចសាហាវទាំងពួង ដើម្បីមានសុខភាពល្អមកបំពេញភារកិច្ចវិញ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ បានជូនពរឲ្យ លោកបណ្ឌិត ឈុន ស៊ីរុន មានសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺកាចសាហាវទាំងពួង ឆាប់បានជាសះស្បើយពីជំងឺ និង វិលត្រលប់មកបំពេញភារកិច្ចវិញ ព្រមទាំងជួបតែសេចក្តីសុខ សេចក្តីចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញសួរសុខទុក្ខ លោកបណ្ឌិត ឈុន ស៊ីរុន លេខាគណៈកម្មការទី ៨ នៃរដ្ឋសភា ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង នៅគេហដ្ឋានរបស់ លោកបណ្ឌិតផ្ទាល់ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃចន្ទ ៨ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ លោកបណ្ឌិត ដោយសេចក្តីនឹករលឹក និង ការគិតគូរដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោកបណ្ឌិត មានសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺកាចសាហាវទាំងពួង ឆាប់បានជាសះស្បើយពីជំងឺ និង វិលត្រលប់មកបំពេញភារកិច្ចវិញ ព្រមទាំងជួបតែសេចក្តីសុខ សេចក្តីចម្រើន និង សមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម