Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ចុះពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញពិនិត្យទីតាំងប្រារព្ធពិធី ទិវាមច្ឆជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦ រៀបចំឡើងនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកផងដែរថា នៅឆ្នាំនេះ ទិវាមច្ឆជាតិ នឹងត្រូវប្រារព្ធធ្វើនៅទន្លេវ៉ៃគោ ជាលើកទី ០២ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយដែលលើកទី ០១ បានប្រព្រឹត្តទៅកាលពីឆ្នាំ ២០១១ (ទិវាមច្ឆជាតិ លើកទី ០៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

ទិវាមច្ឆជាតិ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និង បំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្ស និង អភិវឌ្ឍន៍ធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ ដើម្បីបំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និង ជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និង វារីសត្វពូជក្នុង ស្រុកប្រមាណ ៥ លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម