Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរព្រឹត្តិការណ៍មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី ៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី ៤២

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងនូវការសាទរ ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS)» លើកទី ៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី ៤២ ដោយបានទទួលគណៈប្រតិភូជាង ១០០ ប្រទេស មកចូលរួមយ៉ាងសន្ធឹកសន្ធាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងសាទរបែបនេះ ខណៈពេលអញ្ជើញចូលរួមក្នុងពិធី រាត្រីកម្ពុជា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS)» លើកទី ៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី ៤២ ដោយបានទទួលគណៈប្រតិភូជាង ១០០ ប្រទេស មកចូលរួម កាលពីរាត្រីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ក្នុងរាត្រីប្រកបដោយអត្ថន័យនេះ អង្គពិធីទាំងមូលបានស្គាល់នូវអរិយធម៌ខ្មែរដ៏រុងរឿង សិល្បៈវប្បធម៌សម្បូរបែប ពិសាម្ហូបអាហារខ្មែរយ៉ាងឈ្ងុយឆ្ងាញ់ ជាពិសេស បានទស្សនាការសម្តែងរបាំប្រពៃណីខ្មែរជាច្រើន ដោយសមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា។

គួររំលឹកផងដែរថា នៅក្នុងឆ្នាំ ២០២៧ ខាងមុនេះ សាធារណរដ្ឋរវ៉ាន់ដា (Rwanda) ដែលនឹងធ្វើជាម្ចាស់ផ្ទះបន្តវេនសម្រាប់រៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៤០ ឆ្នាំ២០២៩ និងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង (South Africa) ដែលនឹងជាម្ចាស់ផ្ទះបន្តវេនសម្រាប់រៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤៣ ឆ្នាំ២០២៧ និងសូមជូនពរឱ្យទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់បេសកកម្មជាបន្តបន្ទាប់៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម