ព័ត៌មានជាតិ
ស្រុកបាទី បន្តដំឡើងបង្គោលភ្លើងសូឡា ២២ដើម បំភ្លឺផ្លូវសាធារណៈ ពង្រឹងសុវត្ថិភាព និងលើកសោភ័ណភាពមូលដ្ឋាន
នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ មេភូមិ និងកម្លាំងប្រជាការពារ បន្តអនុវត្តយុទ្ធនាការបំភ្លឺផ្លូវសាធារណៈ ដោយដំឡើងបង្គោលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ (Solar) ចំនួន ២២ដើម បន្ថែមទៀត ក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ការដំឡើងបង្គោលភ្លើងសូឡានេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដែលមានគោលបំណងបង្កើនប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ក្រៅពីការលើកកម្ពស់សុវត្ថិភាព ការដំឡើងភ្លើងបំភ្លឺសូឡាក៏ជួយបង្កើនសោភ័ណភាពនៅតាមដងផ្លូវ និងបរិស្ថានក្នុងមូលដ្ឋាន ព្រមទាំងជំរុញការប្រើប្រាស់ថាមពលស្អាត ដែលជួយកាត់បន្ថយការចំណាយលើអគ្គិសនី និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោក សាយ វណ្ណៈ បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មេភូមិ និងកម្លាំងប្រជាការពារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ដោយលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការអនុវត្តការងាររហូតទទួលបានលទ្ធផលល្អ ដើម្បីបម្រើផលប្រយោជន៍រួម និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕ដោយ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


