ព័ត៌មានជាតិ
កម្ពុជានៅតែប្ដេជ្ញាចិត្តចំពោះការលុបបំបាត់ទោសប្រហារជីវិត
កម្ពុជាលើកឡើងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួននៅលើឆាកអន្តរជាតិចំពោះការលុបបំបាត់ទោសប្រហារជីវិត ហើយលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។ ការលើកឡើងនេះ បានធ្វើឡើងដោយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នៅឯសន្និសីទលើកទី៩ ស្ដីពីការប្រឆាំងទោសប្រហារជីវិត ក្នុងប្រទេសបារាំង កាលពីពេលថ្មីៗនេះ។

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនពីរនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានលុបចោលទោសប្រហារជីវិត។ កម្ពុជាបានលុបទោសប្រហារជីវិត ចាប់តាំងពីឆ្នាំ១៩៨៩ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៨៩ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។
ការលុបទោសប្រហារជីវិតនេះ មានតម្លៃជាគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនេះ គឺជាការផ្ដល់តម្លៃទៅដល់សិទ្ធិរស់រានមានជីវិត និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ស្របតាមច្បាប់អន្តរជាតិ និងបរិបទសង្គម និងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលធ្លាប់បានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់លាននាក់។

លោក កើត រិទ្ធ បានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងរៀបចំនីតិវិធីផ្ដល់សច្ចាប័នលើពិធីសារបន្ថែមទី២ លើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធពលរដ្ឋនិងសិទ្ធិនយោបាយ ក្នុងគោលបំណងលុបបំបាត់ទោសប្រហារជីវិត។ ការផ្តល់សច្ចាប័ននេះ លោក ថា ជាជំហានថ្មីមួយ ដែលស្របជាមួយនឹងរដ្ឋធម្មនុញកម្ពុជា និងការអនុវត្តនៅកម្ពុជាជាង ៣ទសវត្សរ៍កន្លងមក និងក៏ជាការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជានៅលើឆាកអន្តរជាតិចំពោះការលុបបំបាត់ទោសប្រហារជីវិត និងការលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។

ក្រោយពីការផ្ដល់សច្ចាប័នលើពិធីសារបន្ថែមនេះ កម្ពុជានឹងមានកាតព្វកិច្ចជាអន្តរជាតិ ដោយមិនត្រូវបង្កើតឱ្យមានទោសប្រហារជីវិតឡើងវិញឡើយនាពេលអនាគត។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ លើកឡើងបន្ថែមដូច្នេះក្នុងវេទិកានៅឯប្រទេសបារាំង។
គួរឱ្យដឹងថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមសន្និសីទលើកទី៩ ស្ដីពីការប្រឆាំងទោសប្រហារជីវិត ដែលត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សន្និសីទនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេស និងអង្គការអន្តរជាតិធំៗចំនួន១៩ និងមានការចូលរួមឡើងថ្លែងមតិពីសំណាក់លោក Emmanuel Macron ប្រធានាធិបតីបារាំងផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


