Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចម្រុះក្រុងសៀមរាប បើកយុទ្ធនាការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងរដូវបិទនេសាទ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចចម្រុះរួមមាន រដ្ឋបាលជលផល សហគមន៍នេសាទ ប្រជាការពារ និងកម្លាំងជំនាញនៃរដ្ឋបាលក្រុងសៀមរាប ព្រមទាំងកម្លាំងយោធភូមិភាគទី ៤ និង យោធភូមិភាគទី ៥ កម្លាំងសរុបចំនួន ៧០នាក់ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនារដូវបិទនេសាទ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងស្រុកពួក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពត វណ្ណដេត នាយរងខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលចុងឃ្នៀស ផ្នែករដ្ឋបាលជលផលក្រឡាញ់ នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម និង ពួកសហគមន៍នេសាទចុងឃ្នៀស សហគមន៍នេសាទកែវពណ៌ បានសហការជាមួយ រដ្ឋបាលក្រុងសៀមរាប អធិការក្រុង កងរាជអាវុធក្រុង និងរដ្ឋបាលសង្កាត់ចុងឃ្នៀស ប្រជាការពារចុងឃ្នៀស ដែលដឹកនាំដោយលោក ហាយ យង់ អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប តំណាង លោក នួន ពុទ្ធារ៉ាអភិបាល នៃគណៈអភិបាលក្រុងសៀមរាប ព្រមទាំងមានការចូលរួមពីកម្លាំងយោធភូមិភាគទី ៤ និង យោធភូមិភាគទី ៥ កម្លាំងសរុបចំនួន ៧០នាក់

មធ្យោបាយកាណូតចំនួន ១២គ្រឿងបានចេញប្រត្តិបត្តការណ៍ត្រួតពិនិត្យ-ទប់ស្កាត់ នឹង បង្រ្កាបបទល្មើស ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ចំណុចពាមមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ជាលទ្ធផលទទួលបានបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ចំនួន ០១ករណីដូចខាងក្រោម៖ ឧបករណ៍ស្បៃមុងចំនួន ០១ ករណី រួមមាន៖- ក្បាលលូស្បៃមុងចំនួន ១២៣គ្រឿង- សាច់ស្បៃមុងប្រវែង ២៣០០ម៉ែត្រ  – បង្គោលចំរឹងចំនួន៦៧០ដើម- ចាក់លែងត្រីចំរុះប្រហែល ៧០គ.ក្រ។

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នារដូវបិទនេសាទ ដែលជារដូវត្រីពងកូននេះ គឺកម្លាំចម្រុះនឹងចុះល្បាត និងបង្ក្រាបចាំប្រចាំ ធ្វើយ៉ាងណាឲ្យផលត្រីឆ្នាំនេះកាន់តែកើនឡើងថែមទៀត ដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់។ ក្នុងនោះដែរសមត្ថកិច្ចក៏បាន ប្រជុំពិភាក្សានៅផែកងទ័ពជើងគោគ យោធភូមិភាគទី៥ កម្លាំងអន្តរាគមន៍បឹងទន្លេសាប ដោយយោងតាមសំណូមពរឱ្យប្រជានេសាទ អាចដាក់លបចេញពីកក់ចំងាយ៥០ម៉ែត្រ ពោលគឺអាចធ្វើនេសាទបាន ដូចជាឧបករណ៍នេសាទដែលមានប្រវែងខ្លីៗ និងមុខកាត់ត្រឹមត្រូវតាមច្បាប់កំណត់។

ជាការកត់សម្គាល់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងយោធាបានយ៉ាងល្អប្រសើរ ទើបធ្វើឲ្យបទល្មើសនេសាទក្នុងបឹងទន្លេសាប មានការថយចុះ ហើយផលត្រីក៏កើនឡើងផងដែរ៕ អត្ថបទ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម