ព័ត៌មានជាតិ
សហជីព និងអតីតពលករ កោតសរសើរកម្មវិធី RPL ថាជាការទទួលស្គាល់ជំនាញពិត បើកផ្លូវឱកាសការងារ និងប្រាក់ចំណូលកាន់តែប្រសើរ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំសហជីព និងអតីតពលករខ្មែរ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្កើតកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន Recognition of Prior Learning (RPL) ដើម្បីជួយដល់អតីតពលករត្រឡប់មកពីប្រទេសថៃឱ្យទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ បង្កើនឱកាសការងារនៅក្នុងស្រុក និងជួយឱ្យមានប្រាក់ចំណូលកាន់តែប្រសើរ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍ថា៖ «ខ្ញុំស្ងើចសរសើរចំពោះក្រសួងការងារ ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលក៏ដូចជាការវាយតម្លៃលើជំនាញរបស់បងប្អូនអតីតពលករត្រឡប់មកពីថៃដែលមានការយកចិត្តទុកដាក់ខ្ពស់បំផុត។ អ្វីដែលខ្ញុំបានជួប អ្វីដែលខ្ញុំបានឃើញផ្ទាល់នេះ ពិតជាស្ញប់ស្ញែងមែនទែនចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការយកចិត្តទុកដាក់នៅក្នុងការ បង្ហាញនូវជំនាញ ក៏ដូចជាការប្រឹងប្រែង រៀនសូត្របន្ថែមទៀតពីសំណាក់បងប្អូនពលករយើងដែលវិលមកពីថៃ»។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា កម្មវិធី RPL មានសារៈសំខាន់ខ្លាំងណាស់ ព្រោះអតីតពលករជាច្រើនមានជំនាញ និងបទពិសោធការងារជាក់ស្តែងរួចមកហើយ ប៉ុន្តែមិនទាន់មានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នជំនាញ។ ក្រោយពេលឆ្លងកាត់ការវាយតម្លៃ ពួកគាត់នឹងទទួលបានវិញ្ញាបនបត្រដែលបញ្ជាក់ពីសមត្ថភាពពិតប្រាកដ ដែលជួយបង្កើនទំនុកចិត្តពីនិយោជក បង្កើនឱកាសការងារ និងអាចទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

លោក កេត ផានិត អតីតពលករមកពីខេត្តតាកែវ ដែលមានបទពិសោធធ្វើការនៅប្រទេសថៃជាង ៥ឆ្នាំ បានអះអាងថា វិញ្ញាបនបត្រដែលទទួលបានពីកម្មវិធី RPL គឺជាស្ពានចម្លងដ៏មានតម្លៃ ដែលជួយឱ្យអតីតពលករងាយស្រួលស្វែងរកការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន និងគ្រួសារ។

អតីតពលកររូបនេះ ក៏បានអំពាវនាវដល់បងប្អូនអតីតពលករផ្សេងៗទៀត ដែលមិនទាន់បានចុះឈ្មោះចូលរួមកម្មវិធី RPL ឱ្យមកចូលរួមធ្វើតេស្តបញ្ចេញសមត្ថភាព និងទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ ដើម្បីយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារ និងអភិវឌ្ឍអាជីពនាពេលអនាគត៕


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


