ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុងប្រាប់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់នៅតាមតំបន់ឆ្នេរ
រដ្ឋបាលខេត្តកោះកុងតាមរយៈអ្នកនាំពាក្យខេត្ត បានស្នើសុំឱ្យប្រជាពលរដ្ឋទូទាំងខេត្ត ចាំបាច់បង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីការប្រែប្រួលអាកាសធាតុ ដែលអូសបន្លាយដល់ថ្ងៃទី១១ ខែឧសភា ខាងមុខ។

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ឱ្យដឹងថា ស្ថានភាពព្យុះភ្លៀង និងខ្យល់កន្រ្តាក់នឹងកើតឡើងនៅតាមតំបន់ឆ្នេរសមុទ្រ ក្នុងនាមរដ្ឋបាលខេត្ត គឺលោកសូមចិត្តពលរដ្ឋចូលរួមប្រុងប្រយ័ត្នអំពីការប្រែប្រួលអាកាសធាតុកុំទាន់ចេញទូកទៅនេសាទ ព្រោះវាជួបគ្រោះថ្នាក់ជាយថាហេតុបាន។
អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង ក៏ជំរុញដល់ប្រជាពលរដ្ឋតាមដានស្តាប់ព័ត៌មានគ្រប់ពេលវេលាជុំវិញការបប្រែបម្រួលអាកាសធាតុអោយបានជាប់លាប់បំផុត រីឯអភិបាលក្រុងស្រុក ចាំបាច់ត្រៀមលក្ខណៈសម្បត្តិចុះអន្តរាគមន៍ជួយសង្រ្គោះជូនប្រជាពលរដ្ឋ ករណីសេចក្តីរាយការណ៍ព័ត៌មានណាមួយគ្រោះធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួន។

តាមរយៈការព្យាការណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៤ ឧសភា កន្លងទៅ បង្ហាញថា ទន្ទឹមនឹងរដូវវស្សាឈានចូលមកដល់ប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើនទៅតាមតំបន់វាលទំនាបកណ្តាល បណ្តាខេត្តជួរភ្នំដងរែក ខ្ពស់រាបឥសាន និងតំបន់មាត់សមុទ្រ។
ដោយក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តតំបន់វាលទំនាបកណ្តាល។

ជាក់ស្តែងកាលពីយប់ថ្ងៃទី៥ ឧសភា ដើមឈើតូចធំចំនួន៨ដើមបានបាក់រលំ តង់លក់ដូរចំណីអាហារតាមសួរច្បារមុខវិទ្យាល័យកោះកុង ក៏ដូចជានៅកន្លែងអង្គុយកម្សាន្តនៅឆ្នេរកោះយ៉បានរងផលប៉ះពាល់ជាបន្តបន្ទាប់ ដោយសារឥទ្ធិពលព្យុះភ្លៀងខ្លាំងមិននឹកស្មានដល់ ទោះបីយ៉ាងណាគ្រោះថ្នាក់ធម្មជាតិនេះមិនបង្កឱ្យមនុស្សណាម្នាក់ស្លាប់ ឬរបួសទេ ពោលគឺគ្រាន់តែខូចខាតនូវទ្រព្យសម្បត្តិជាមធ្យម។

ទាក់ទិនបញ្ហានេះដែរ រដ្ឋបាលខេត្តកំពុងបញ្ជាឱ្យរដ្ឋបាលក្រុងស្រុកធ្វើរបាយការណ៍ប្រាកដប្រជាអំពីតួលេខផ្ទះសម្បែង ដីស្រែចម្ការ និងសត្វគោក្របី ដែលគ្រោះថ្នាក់បញ្ចូនមកខេត្ត ដើម្បីដោះស្រាយជាបន្ទាន់៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


