ព័ត៌មានជាតិ
រយៈពេលជិត ៤ខែ ឆ្នាំនេះខ្យល់កន្ត្រាក់កើតឡើងចំនួន ៣លើក ប៉ះពាល់សរុប ១ ៨០២ខ្នងផ្ទះ
រយៈពេលជិត ៤ខែ ឆ្នាំ២០២៦ នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៣លើក ប៉ះពាល់សរុប ១ ៨០២ខ្នងផ្ទះ។ នេះបើតាមការឱ្យដឹងពីលោក លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។

អ្នកនាំពាក្យរូបនេះ បានប្រាប់កម្ពុជាថ្មីថា ដោយសារតែការផ្លាស់ប្តូរនៃរដូវកាល និងការរងមិនផ្ទាល់ពីឥទ្ធិពលព្យុះ ខ្សល់កន្រ្តាក់បានកើតឡើងចំនួន ៣លើក ដោយលើកទី១ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់៥ ខែមីនា ឆ្នាំ២០២៦ បង្កឱ្យប៉ះពាល់ខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ កំពត ក្រចេះ បាត់ដំបង ឧត្តរមានជ័យ និងសៀមរាប សរុបចំនួន ១៤២ ខ្នងផ្ទះ។ លើកកទី២ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បង្កឱ្យប៉ះពាល់ខេត្តចំនួន៣ រួមមាន ព្រះវិហារ, សៀមរាប និងបន្ទាយមាន សរុបចំនួន ២៧ខ្នងផ្ទះ។ ក្នុងនោះខូចខាតទាំងស្រុង (១ខ្នងផ្ទះ) ខូចខាតមធ្យម (៤ខ្នងផ្ទះ) និងខូចខាតស្រាល( ២១ ខ្នងផ្ទះ)។ ។
ចំណែកលើកទី៣ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខូចខាតសរុប ១ ៦៣៣ ខ្នងផ្ទះ ក្នុងនោះ រួមមាន ខេត្តព្រះវិហារ (៣៦៧ខ្នងផ្ទះ/សាលារៀន/វត្ត) ខេត្តបន្ទាយមានជ័យ (៧២១ ខ្នងផ្ទះ) ខេត្តសៀមរាប (៩ខ្នងផ្ទះ) ខេត្តបាត់ដំបង (៧ខ្នងផ្ទះ) ខេត្តកំពង់ឆ្នាំង (៤៦ខ្នងផ្ទះ) ខេត្តកំពង់ធំ (៦ ខ្នងផ្ទះ) ខេត្តឧត្តរមានជ័យ (៣៨៩ខ្នងផ្ទះ) ត្បូងឃ្មុំ(២៤ខ្នងផ្ទះ) និងប៉ៃលិន (៤០ខ្នងផ្ទះ)។ ក្នុងចំណោមការខូចខាត ១ ៦៣៣ ខ្នងផ្ទះ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ (១៥ខ្នងផ្ទះ) ប៉ះពាល់មធ្យម (៣៥៦ខ្នងផ្ទះ) ប៉ះពាល់ស្រាល (១,២៦២ខ្នងផ្ទះ/សាលារៀន/វត្ត)។

បើតាមលោក សុទ្ធ គឹមកុលមុនី ខ្យល់កន្រ្តាក់ទាំង៣ លើកនេះសរុបខូចខាត ១ ៨០២ ខ្នងផ្ទះ ក្នុងនោះ ប៉ះពាល់ធ្ងន់ធ្ងរ (១៦ ខ្នងផ្ទះ), ប៉ះពាល់មធ្យម (៣៦០ខ្នងផ្ទះ) និងប៉ះពាល់ស្រាល (១២៨៣ ខ្នងផ្ទះ)។
ជាមួយគ្នានេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយ អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានខេត្ត បានសហការគ្នាចុះពិនិត្យ និងអន្តរាគមន៍ ឆ្លើយតបបន្ទាន់ សង្គ្រោះជនរងគ្រោះដោយសារខ្យល់ទាំងអស់ ជាពិសេសបាននាំយកនូវស័ង្កីទៅជួសជុលលំនៅឋានដែលប៉ះពាល់ផងដែរ៕

ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


