ព័ត៌មានជាតិ
៤ខែដើមឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើង១០០លើកបង្កឱ្យស្លាប់របួស៩នាក់និងបំផ្លាញផ្ទះជិត១៦០០ខ្នងថយចុះជាងឆ្នាំមុន
ក្នុងរយៈពេល៤ខែឆ្នាំ២០២៦នេះ ខ្យល់កន្ត្រាក់បានកើតឡើង១០០លើក បណ្តាលឱ្យមនុស្សស្លាប់និងរងរបួស៩នាក់ និង បំផ្លាញផ្ទះសម្បែងជិត១៦០០ខ្នង បើធៀបនឹងរយៈពេល ៤ ខែដូចគ្នា ឆ្នាំ ២០២៥ កន្លងទៅឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅរសៀលថ្ងៃទី៥ឧសភានេះថា រយៈពេល៤ខែឆ្នាំ២០២៦នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន១០០លើកបណ្តាលឱ្យរលំផ្ទះចំនួន១៥៦ខ្នង របើកដំបូលផ្ទះចំនួន១៤៣៧ខ្នង សាលារៀន៣៧ខ្នងតូបផ្សារ៦តូប អគាររដ្ឋបាល៨កន្លែងស្លាប់១នាក់និងរបួស៨នាក់។ លោកបានបន្តថាតួលេខនេះបើធៀបទៅនឹង៤ខែឆ្នាំ២០២៥ឃើញថាមនាការថយចុះខណៈ៤ខែឆ្នាំមុនមានខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១០៧ លើក បានបណ្តាលឱ្យរលំផ្ទះចំនួន ២៦៧ ខ្នង ផ្ទះរបើកដំបូលចំនួន ៣ ៦៩២ ខ្នង សាលារៀន ២៨ អគារតូបផ្សារ ១៤ តូបអគាររដ្ឋបាល ១២ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរងរបួស ១៥ នាក់។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លោកបានបញ្ជាក់ថា ឆ្លើយតបនឹងស្ថានភាពនេះ គណៈកម្មាធិការគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងនោះបានធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងជំរុញ និងពង្រឹងការផ្តល់ព័ត៌មានដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបានដឹង ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនការពារកាត់បន្ថយផលប៉ះពាល់ឱ្យបានច្រើនពេលមានគ្រោះមហន្តរាយផ្សេងៗ។ ក្រៅពីនេះ កងកម្លាំង ក៏បានរៀបចំរួចរាល់ហើយដែរ ដើម្បីត្រៀមខ្លួនជួយអន្តរាគមន៍ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយកើតឡើងនារដូវវស្សាខាងមុខនេះ។


លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ចំណែកប្រជាពលរដ្ឋ ក៏ត្រូវត្រៀមខ្លួនផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ឱ្យនៅអប្បបរមា៕ អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


