Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ផ្តល់​ស្បៀងអាហារ​ជូន​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជំងឺ​កូ​វីដ​-១៩​បាន​ជិត​៣០​​ម៉ឺន​គ្រួសារហើយ

បានផុស

នៅ

ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងទ័ពជើងគោក បាន​ដឹកជញ្ជូន ស្បៀងអាហារ​​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន​ជិត​៣០​ម៉ឺន​គ្រួសារ គិត​ត្រឹម​ថ្ងៃទី​០៦​ឧសភា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ថ្ងៃទី​០៥​និង​០៦​ឧសភា ២​ថ្ងៃ​ជាប់​គ្នា​នេះ អាជ្ញាធរ​រាជធានី​បាន​បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​បាន​ចំនួន​៣៥០០០​គ្រួសារ​បន្ថែមទៀត ក្នុង​នោះបាន​ដឹកជញ្ជូន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រី​ក្រី នៅ​ខណ្ឌមានជ័យ​ចំនូ​ន​៥០០០​គ្រួសារ នៅ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ចំនួន​១៣២០០​គ្រួសារ ខណ្ឌដង្កោ ២០០​គ្រួសារ​ខណ្ឌ​សែន សុខ ២០០០​គ្រួសារ ខណ្ឌ​ព្រែក​ព្នៅ ១០០០​គ្រួសារ ខណ្ឌ​ឫស្សី​កែវ​ចំនួន​៣០០០​គ្រួសារ ខណ្ឌ​ជ្រោយចង្វា ១០០០​គ្រួសារ ខណ្ឌដូនពេញ​ចំនួន​៥០០​គ្រួសារ ខណ្ឌ​៧​មករា ១៥០០​គ្រួសារ ខណ្ឌទួលគោក ២០០០​គ្រួសារ ខណ្ឌចំការមន ៨០០​គ្រួសារ ខណ្ឌ​បឹង​កេងកង ៣០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន​២៣០០​គ្រួសារ ខណ្ឌ​កំបូល​ចំនួន​១៨០០​គ្រួសារ និង​ក្រុមការងារ​ចំនួន​៤០០​គ្រួសារ។

​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​និង​បញ្ជា​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​វិធាន​ការបិទ​ខ្ទប់ សហការ​ជាមួយ​កងទ័ពជើងគោក បាន​ដឹកជញ្ជូន ស្បៀងអាហារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៩ មេសា ដល់​ថ្ងៃ​០៤​ខែ ឧសភា បាន​ចំនួន​២៦៤២០២​គ្រួសារ ហើយ​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦ មេសារ​នេះ​បាន​ចំនួន​៣៥០០០​គ្រួសារ​បន្ថែមទៀត។

ដូច្នេះ​សរុប​នៃ​ការចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃទី​១៩ មេសា ដល់​ថ្ងៃ​០៦​ខែ ឧសភា​នេះ​បាន​ចំនួន​២៩៩២០២​គ្រួសារ​ហើយ​។

គួរ​បញ្ជាក់​ថា អនុវត្ត​តាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ពាក់ព័ន្ធ​និង​សកម្មភាព​មនុស្ស​ធ​ម៌​ខាងលើ​នេះ បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោក ចំនួន​២០៦​នាក់ និង​រថយន្ត​៦២​គ្រឿង ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដែលមាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់​៕

ដោយ​ ៖ ​ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភ​ប្រាក់និងអំណោយ​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម