ព័ត៌មានជាតិ
ឈើស្រឡៅជាច្រើនកំណាត់ ត្រូវប៉ូលិសសេដ្ឋកិច្ចចុះបង្ក្រាបនិងរឹបអូស
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបនិងរឹបអូសឈើប្រភេទស្រឡៅ បានជាច្រើនកំណាត់ ក្រោយពីក្រុមឈ្មួញ បានដឹកជញ្ជូនយកមកលាក់ទុករង់ចាំពេលវេលាល្អ និងដឹកបន្តទៅប្រទេសវៀតណាម ចូលតាមច្រករបៀងមួយចំនួនជាប់ព្រំដែន។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបឈើនេះ ទទួលបានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបានរឹបអូសឈើប្រភេទស្រឡៅ បានជាច្រើនកំណាត់ ផងដែរ។


ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ មួយកន្លែង នៅវេលាម៉ោង៩និង៥នាទីព្រឹក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទីរ ស្ថិតនៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បច្ចុប្បន្នវត្ថុតាង ត្រូវបានដឹកជញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដើម្បីធ្វើការវាស់វែងនិងចាត់បន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
សូមចុចអាន៖ លោកតាអាយុ៦៩ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឈូសឆាយដីរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


