ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ រកឃើញពលករខ្មែរម្នាក់ មកពីប្រទេសថៃ វិជ្ជមានកូវីដ១៩
ឧត្តរមាជ័យ ៖ ពលករខ្មែរ មកពីថៃម្នាក់ទៀតហើយ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលចេញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។
អ្នកដែលមានវិជ្ជមានកូវីដ១៩នេះ ឈ្មោះ ភាព សោភ័ណ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិថ្នលកែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីលទ្ធផលសំណាកបញ្ជាក់ថា ស្ត្រីពលករខាងលើ មានវិជ្ជមានកូវីដ១៩ ក្រុមគ្រូពេទ្យបានបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់ឧត្តមរដ្ឋា ដើម្បីតាមដានសុខភាព និងយកសំណាកដើម្បីពិនិត្យ រកមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាល កងកម្លាំង និងអ្នកពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានសហការ ការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ខេត្តឧត្ដរមានជ័យ។ ឆ្លៀតឧកាសនេះដែរ អាជ្ញាធរក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល វិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់ខេត្តឲ្យបានម៉ឺងម៉ាត់ និងត្រូវប្រកាន់ខ្ជាប់នូវ ការរក្សាគម្លាត រក្សាអនាម័យ លាងដៃដោយអាកុល ឬជែល ជាប្រចាំ៕
ដោយ ៖ ចាន់ ធី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


