ព័ត៌មានជាតិ
ជិះម៉ូតូដេញកាប់គ្នា ១ក្រុមដេកពេទ្យ ១ក្រុមដេកគុក ដោយសារគំនុំដណ្តើមស្រី
ខេត្តបន្ទាយមានជ័យ៖ ដោយសាររឿងគំនុំដណ្តើមស្រីគ្នាមិនអាចបំភ្លេចបាន ក្មេងទំនើង២ក្រុមជិះម៉ូតូកាប់គ្នាដូចរឿងហុងកុង ១ក្រុមដេកពេទ្យចំណែក១ក្រុមទៀតចូលដេកគុក ដោយក្រោយពីកើតហេតុ ម្ដាយរបស់ជនរងគ្រោះ ដាក់ពាក្យប្តឹងទៅកងរាជអាវុធហត្ថ។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី នួននីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហ្ថក្រុងប៉ោយប៉ែត បានដឹកនាំអាវុធហត្ថ១ក្រុមចុះស្រាវជ្រាវដល់កន្លែងកើតហេតុឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់ ១ឈ្មោះ ស៊ុន រ៉ាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ២ឈ្មោះ ហៃ ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ៣ឈ្មោះ ផាត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ៤ឈ្មោះ ជិន មិថុនា ភេទប្រុស អាយុ១៨ឆ្នាំ ៥ឈ្មោះ ថន អារុណប្រាថ្នា ភេទប្រុស អាយុ១៩ឆ្នាំ។
វត្ថុតាងរួមមាន កាំបិតកែច្នៃដងដែកប្រវែង១៨៥សង់ទីម៉ែត្រចំនួន១ដើម កាំបិតប័ុងតោពណ៌ស ដងដែក១ដើម ពូថៅដងឈើ១ដើម និងម៉ូតូចំនួន២គ្រឿង ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេមានគំនុំជាមួយឈ្មោះ ឌឿន រ៉ានុត ធ្លាប់កាប់មកលើពួកគេ និងដណ្ដើមសង្សារបស់ឈ្មោះ ស៊ុន រ៉ាម៉ី ទៀតផង។ ហើយឈ្មោះ ឌឿន រ៉ានុត ធ្លាប់បានទូរសព្ទដើម្បីណាត់កាប់គ្នា។ ក្រោយពីបានទទួលទូរសព្ទក្រុមខ្លួនបានប្រមូលគ្នាបានចំនួន៩នាក់ជិះម៉ូតូចំនួន៣គ្រឿងមានទាំងកាំបិតពូថៅ គ្រប់ដៃពេលជិះម៉ូតូទៅដល់ក្លិបហាត់ប្រាណស្ពតវើល ក៏បានជួបជាមួយក្រុមឈ្មោះ ឌឿន រ៉ានុត ស្រាប់តែពេលនោះក្រុម ឌឿន រ៉ានុត បានគប់ដុំថ្មមកលើក្រុមខ្លួន ទើបបើកការប្រយុទ្ធគ្នាយ៉ាងសាហាវ។ ក្នុងនោះបានជិះម៉ូតូដេញកាប់ទៅលើក្រុមឈ្មោះ ឌឿន រ៉ានុត វិញ ហើយឈ្មោះ សារ និងហ័រ ជាអ្នកកាប់ទៅលើឈ្មោះ នុត ជាច្រើនកាំបិត ចំណែកឈ្មោះ ស៊ុន រ៉ាម៉ី បានដេញកាប់ទៅលើឈ្មោះ នុត នៅទីបញ្ចប់ឈ្មោះ ឌឿន រ៉ានុត ដាច់កដៃខាងឆ្វេង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង។ ក្រោយពីធ្វើសកម្មភាពរួច ពួកគេបាននាំគ្នារត់គេចរៀងៗខ្លួន។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យទាំ៥នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះអស់ហើយ៕ អត្ថបទ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


