ព័ត៌មានជាតិ
ក្រសួងកសិកម្ម បំភ្លឺពីរឿងឈើកម្រជាង២០០តោនដឹកពីកម្ពុជាទៅហុងកុង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីបំភ្លឺ ក្រោយមានការចេញផ្សាយរបាយការណ៍ដែលគយហុងកុង បានចាប់ឃាត់ឈើខុសច្បាប់ជាង ២០០ តោន ដឹកចេញពីកម្ពុជាទៅហុងកុង។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើផេកហ្វេសបុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃនេះបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែង ដល់ក្រុមហ៊ុនណាមួយសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ឬហុងកុងនោះឡើយ។
ក្រសួងកសិកម្មបានបន្ថែមទៀតថា ក្នុងករណីព័ត៌មានដែលគយហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា បើជាការពិតមែននោះ គឺជាការនាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់) ក្រសួងនឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងឡាយដើម្បីចាត់ការទៅតាមវិធានការផ្លូវច្បាប់។
ប៉ុន្មានថ្ងៃនេះ មានការចុះផ្សព្វផ្សាយព័ត៌មានពីគយហុងកុងបានរឹបអូសឈើចំនួន ៧កុងតីន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង ប្រហាក់ប្រហែល ១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក។
ការចាប់ឃាត់ឈើនេះធ្វើឡើង នៅកន្លែងត្រួតពិនិត្យទំនិញគយ ក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាតឱ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


