ព័ត៌មានជាតិ
ពលករខ្មែរ៩នាក់លួចចេញទៅប្រទេសថៃទាំងយប់ ត្រូវសមត្ថកិច្ចចាប់បាន ជាមួយមេខ្យល់ម្នាក់ទៀត
ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ដោយក្នុងនោះមានមេខ្យល់ម្នាក់ផងបានកំពុងធ្វើដំណើរលួចចូលទៅប្រទេសថៃដោយខុសច្បាប់នៅយប់រំលងអាធ្រាត្រទៀបភ្លឺត្រូវបានកងកម្លាំងផ្នែកសឹករងស្រុកសំពៅលូនឃាត់ខ្លួន។
មន្ត្រីយោធាវរ:សេនាតូចលេខ៥៣៣បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើអនុវត្តឡើងដោយកម្លាំងឈរជើងការពារទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នៅយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២១វេលាម៉ោង០២:១០នាទីបានសហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន បានទប់ស្កាត់និងឃាត់ខ្លួនពលករខ្មែរបានចំនួន០៩នាក់ក្នុងនោះស្រី០៤នាក់ក្មេងស្រី០១នាក់និងអ្នកនាំផ្លូវម្នាក់ផង(មេខ្យល់)។

ប្រភពខាងលើបន្តថាក្រោយបានណែនាំអបរំនិងធ្វើកំណត់ហេតុរួចកម្លាំងបានប្រគល់ពលករខ្មែររួមទាំងមេខ្យល់ឲ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចនៃអធិការស្រុកបានឲ្យដឹងដែរថាក្រោយធ្វើការអប់រំណែនាំពលករទាំងអស់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញដោយសារតែពលករទាំងនោះមិនទាន់ចូលដល់ទឹកដីថៃនៅឡើយ និងបានពិនិត្យត្រឹមត្រូវមិនមានបញ្ហាលើសុខភាព។

ចំណែកស្ត្រីមេខ្យល់ម្នាក់ ឈ្មោះ ថាង ភៀច អាយុ៣៩ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចកំពុងបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់៕សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


