Connect with us

ព័ត៌មានជាតិ

ចាន់ វឌ្ឍនាកា មិនមាន​ឈ្មោះជម្រើសជាតិ​កម្ពុជា​ ជម្រុះបាល់ទាត់ពិភពលោក​នៅ​បារ៉ែន

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញឈ្មោះកីឡាករ២៤រូប សម្រាប់ត្រៀមប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២នៅបារ៉ែនខែមិថុនាខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជីឈ្មោះកីឡាករជម្រើសជាតិទាំង ២៤ រូប​ គឺ​មិនមានឈ្មោះ​ខ្សែ​ប្រយុទ្ធ​ចាន់ វឌ្ឍនាការ​នោះទេ។ កីឡាករ​មាន​ស្រុកកំណើតនៅខេត្តកំពត ​ធ្លាប់​ទៅ​ប្រកប​អាជីព​នៅលីក​របស់ជប៉ុន និង​ម៉ាឡេស៊ី និងកំពុង​ចូលរួមលេង​ឲ្យក្លិបបឹងកេតអេហ្វស៊ី។

ក្រោម​ការ​ដឹកនាំ​របស់​​លោកKeisuke Honda ជាអ្នកចាត់ការទូទៅ វឌ្ឍនាការ​ដែល​ត្រូវបានគេស្គាល់ដោយសារជំនាញនិងសមត្ថភាពក្នុងការស៊ុតបាល់ហ្វ្រីឃីក និងចាត់ទុកជាកីឡាករបាល់ទាត់ឆ្នើមពីប្រទេសកម្ពុជា នឹង​មិន​មាន​ឈ្មោះ​ចូលរួម​វគ្គ​ជម្រុះ៣ប្រកួតចុងក្រោយជុំទី២ ពូលC សម្រាប់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវចូលរួម ៣ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, បន្តជួបជាមួយក្រុមជម្រើ សជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងបន្ត១ប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១៕

អត្ថបទ៖​ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៤ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២៨ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៣០ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៣២ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម