Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីដង្ហែក្បួន ក្រុមកីឡាករទូក និងកីឡាករបាល់ទាត់ ដែលដណ្តើមបានជ័យលាភីលេខ ១

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងថា ដើម្បីផ្ដល់កិត្តិយស និងលើកទឹកចិត្តដល់ក្រុមកីឡករទូកង និងកីឡាករបាល់ទាត់ ដែលខិតខំដណ្តើមបានជ័យលាភីលេខ ១ ជូនខេត្តកំពង់ចាម រដ្ឋបាលខេត្ត នឹងរៀបចំពិធីដង្ហែក្បួនក្នុងក្រុងកំពង់ចាម ជាការអបអរសាទរដល់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្បួនដង្ហែនេះ នឹងប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១៥:០០នាទី ចេញដំណើរពីសាលាខេត្តកំពង់ចាម បត់តាមផ្លូវត្រសក់ផ្អែម ឆ្ពោះទៅរង្វង់មូលជ័យវរ្ម័នទី ៧ បន្តទៅវេទិកាអុំទូក តាមផ្លូវមាត់ទន្លេរហូតដល់មុខវត្តដីដុះ បត់តាមរង្វង់មូលនាងគង្ហីង ឆ្ពោះមកគល់ស្ពានគីហ្សូណា បន្តតាមផ្លូវ ព្រះមុនីវង្ស ផ្លូវជាតិលេខ ៧ចាស់ និងបញ្ចប់នៅវិមានឯករាជ្យខេត្តកំពង់ចាម។

ដើម្បីឱ្យពិធីនេះប្រព្រឹត្តិទៅដោយរលូន រដ្ឋបាលខេត្តកំពង់ចាម បានណែនាំដល់លោក អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម ដូចខាងក្រោម៖

១-ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនៃការដង្ហែក្បួន សំអាតអនាម័យ មុខគេហដ្ឋាន អាគារសាធារណៈ ឯកជន និងដោតទង់ជាតិគ្រប់គេហដ្ឋាន។

២-បំផុសឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃការដង្ហែរក្បួន ទទួលអបអរសាទរក្បួនដង្ហែរឆ្លងកាត់មុខគេហដ្ឋានរៀងៗខ្លួន។

៣-សហការ ជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត រៀបចំក្បួនរថយ័ន្តដង្ហែ ដោយក្នុងមួយមន្ទីរ- អង្គភាព រថយន្តចំនួន ០១គ្រឿង។

៤-សហការជាមួយ ស្នងការដ្ឋាននគរបាខេត្ត និងបញ្ហាការកងរាជអាវុធហត្ថខេត្ត រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវដង្ហែរក្បួន ពិសេសសម្រួលចរាចរណ៍ដល់ការ ដង្ហែក្បួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម