ព័ត៌មានជាតិ
ភ្ជួរដីចម្ការប្រទះឃើញវត្ថុសិល្បៈបុរាណជាច្រើនមុខ ប្រគល់ជូនអាជ្ញាធរ និងជំនាញវប្បធម៌
កសិករភ្ជួរដីចម្ការនៅក្បែរប្រាសាទ តាស្រី ក្នុងភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានប្រទះឃើញវត្ថុសិល្បៈបុរាណ ធ្វើពីលោហៈធាតុចំនួន១៧ដុំ-រូប ហើយក៏បានប្រគល់ជូនអាជ្ញាធរលុះដល់ល្ងាចម៉ោង៣ អាជ្ញាធរក៏ប្រគល់បន្តដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីចុះចូលក្នុងបញ្ជី រួចរក្សាទុកនៅសារៈមន្ទីរសហគមន៍នៅស្រុកស្វាយចេកតែម្តង ក្នុងនោះលោក លឿង សុភក្តិ អភិបាលស្រុក ស្វាយចេក បានទទួលវត្ថុសិល្បៈបុរាណនោះហើយ ពីកសិករ២នាក់នោះ។

កសិករនោះបានរៀបរាប់ថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា នេះ បានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ស្រាប់តែប្រទះឃើញ ក្រឡកុលាលភាជន៍មួយចំនួន និងឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ ស្របពេលនោះមានការភ្ញាក់ផ្អើលដល់កសិករ និងអ្នកភូមិឯទៀត ដែលនាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការតែម្តង ។
ដោយឮខ្ចរខ្ចាយបែបនេះ ទើបកសិករដែលភ្ជួរដីរកឃើញវត្ថុសិល្បៈខាងលើ ក៏សម្រេចស្ម័គ្រចិត្តប្រគល់វត្ថុជូនអាជ្ញាធរ ពោលគឺដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃឈ្មួញក្បាលអ្នកតា អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈបុរាណ។
លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ រួមជាមួយអនុប្រធាន មន្ត្រីជំនាញបុរាណវិទ្យា និងលោក តាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារី និងជាប្រធានសារមន្ទីរស្វាយចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយថា អាចមានចំណាស់ក្នុងស.វទី១០ទៅ១១ ។
វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន១៧ដុំ មានរូបធ្វើពីលោហៈធាតុ ក្នុងនោះមាន១/ពុម្ពចាក់ព្រះ ចំនួន២ កណ្តឹងត្រួយចំនួន២ /៣/កង ចំនួន៩ ។ ៤/ ទេឥវរូបស្រី ចំនួន១ ។ ៥/ទេវរូបប្រុស ចំនួន១ ។៦/ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧/ ដុំសំណ ចំនួន១០ដុំ(តូចៗ) ។

ក្នុងនោះមន្ត្រីបានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញ ហើយប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដី និងជំនាញវប្បធម៌ដើម្បីរក្សាទុកមិនឲ្យបាត់បង់ នេះជាស្មារតីស្នេហាមរតកវប្បធម៌បេតិកភណ្ឌ សិល្បៈនិងអត្តសញ្ញាណជាតិខ្មែរ។
សូមបញ្ជាក់ថា ការទទួលលើកនេះ នាំឲ្យសារៈមន្ទីរស្វាយចេកនេះ នឹងបានទទួលការដាក់តាំងបន្ថែមរូបទើបប្រគល់ចំនួន១៧ដុំ /រូប ទៀត លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋពីសមត្ថកិច្ចកងកម្លាំងពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួន៥២៦ដុំ /រូប /បន្ទះ ហើយនោះ ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


