ព័ត៌មានជាតិ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia សម្ពោធ៣សាខា ក្នុងថ្ងៃតែមួយ បន្តសន្ទុះរីកលូតលាស់លើទឹកដី ព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) មានមោទនភាព ក្នុងការសម្ពោធសាខានៅតាមបណ្តាខេត្តចំនួន៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។ បន្ទាប់ពីបានចូលមកទីផ្សារកម្ពុជាពីឆ្នាំ ២០១៧ ក្រោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បានបន្តការពង្រីកដ៏គួរឲ្យកត់សម្គាល់នេះ។




ការពង្រីកសាខាថ្មីទាំង៣នេះ ដើម្បីផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិត ឲ្យកាន់តែមានភាពងាយស្រួល និងស្របតាមតម្រូវការប្រជាជនកម្ពុជាទូទាំងប្រទេស។ កម្មវិធីសម្ពោធនេះ ត្រូវបានធ្វើឡើយតាមប្រព័ន្ធ ឌីជីថល និងប្រារព្ធឡើងនៅទីតាំង ៤ ផ្សេងគ្នា ស្របពេលតែមួយ ដោយទីតាំងប្រារព្ធកម្មវិធីធំ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររ៉ូសវូដ ក្នុងរាជធានីភ្នំពេញ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ព្រម ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពី ប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមធានារ៉ាប់រងនៃប្រទេសកម្ពុជា ដៃគូអាជីវកម្ម និងនាយកប្រតិបត្តិជាន់ខ្ពស់របស់អេ អាយ អេ។

ឯកឧត្តម ម៉ី វ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ អេ អាយ អេ(ខេមបូឌា) នៅទូទាំងប្រទេស ហើយបន្តមានប្រសាសន៍ថា “តាមរយៈការសម្ពោធសាខា អេ អាយ អេ ទាំង៣នេះ ខ្ញុំជឿជាក់ថា នេះជាឯកសិទ្ធិផលថ្មីមួយ សម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់នោះ ដើម្បីអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការផ្តល់ជូនសុវត្ថិភាពហរិញ្ញវត្ថុ។
ជាមួយគ្នានោះដែរ លោក Tan Hak Leh អគ្គនាយកប្រចាំតំបន់របស់ អេ អាយ អេ ដែលបានចូលរួមកម្មវិធីតាមអនឡាញពីប្រទេសសិង្ហបុរី បានមានប្រសាសន៍ ថា “ជាង ១០០ ឆ្នាំមកហើយដែល អេ អាយ អេ បានផ្តល់សេវាកម្ម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយមោទនភាព ការយកចិត្តទុកដាក់ ភាពឧស្សាហ៍ព្យាយាម និងការផ្តល់ជូនសេវាកម្មពិសេស។ តាមរយៈការទទួលបាន IPO ក្នុងឆ្នាំ ២០១០ អេ អាយ អេ បានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រង ដែលធំជាងគេបំផុតក្នុងពិភពលោក។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងណាក្តី អេ អាយ អេ នៅតែមានសុទិដ្ឋិនិយមអំពីអនាគតរបស់ប្រទេសកម្ពុជា និងវត្តមានរបស់ អេ អាយ អេ នៅទីនេះ។ ហេតុផលនេះហើយ ដែលនាំឲ្យ អេ អាយ អេ ថ្ងៃនេះមានមោទនភាពធ្វើការសម្ពោធសាខារហូតដល់ ៣ដើម្បីបម្រើជូនប្រជាជនកម្ពុជា នៅកំពង់ចាម បាត់ដំបង និងកំពត ដោយមានគោលដៅដ៏មុតមាំ ក្នុងការផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនក្នុងតំបន់ទាំងនេះ។” យើងសង្កេតឃើញថា អេ អាយ អេ (ខេមបូឌា) មានសន្ទុះរីកលូតលាស់នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់ជូនផលិតផលឈានមុខ និងសមត្ថភាពក្នុងការផ្តល់ជូនការការពារសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំរបស់លោកស្រី ធៀវ ផលីន អគ្គនាយិកាប្រតិបត្តិរបស់ អេ អាយ អេ(ខេមបូឌា)។

ថ្លែងក្នុងពិធីសម្ពោធនោះដែរ លោកស្រីអគ្គនាយិកា បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះការបើកសម្ពោធសាខាថ្មីចំនួន ៣ បន្ថែមនៅកម្ពុជា ដែលព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ បានបង្ហាញពី ដំណើរនៃភាពរីកលូតលាស់យ៉ាងឆាប់រហ័សរបស់យើង។ បន្ទាប់ពីមានបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុន ក្នុងឆ្នាំ ២០២០ ពីជំងឺកូវីដ-១៩ យើងប្រកាន់ជំហរយ៉ាងមុតមាំ ក្នុងការចាប់ផ្តើមដំណើរការអាជីវកម្មឡើងវិញ ដើម្បីបន្តផ្តល់ជូននូវដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេលើទីផ្សារដល់ប្រជាជននៅខេត្តកំពង់ចាម បាត់ដំបង និងកំពត។” សម្រាប់ពិធីសម្ពោធនេះដែរ បានបន្ថែមឲ្យ អេ អាយ អេ (ខេមបូឌា) មានសាខាសរុបចំនួន ៤ បន្ទាប់ពីបានបើកដំណើរការសាខាក្នុងខេត្តសៀមរាបកាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០២០ នេះ អេ អាយ អេ(ខេមបូឌា) បានបង្កើន និង ពង្រីកសមត្ថភាពរបស់ខ្លួន ឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា។ អេ អាយ អេ (ខេមបូឌា) មានមោទនភាពក្នុងការការពារប្រជាជនកម្ពុជាទូទាំងប្រទេសច្រើនជាងមុន៕



អត្ថបទពាណិជ្ជកម្ម
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


