ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិផ្តល់រថយន្តពន្លត់អគ្គិភ័យទំនើប២គ្រឿងដល់មន្ត្រីជំនាញដើម្បីបង្កើនអន្តរាគមន៍គ្រោះអគ្គិភ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ តំណាង លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានប្រគល់រថយន្តពន្លត់អគ្គិភ័យទំនើបចំនួន០២គ្រឿង ក្នុងនោះ០១គ្រឿងជូនដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ និង០១គ្រឿងទៀតដល់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយរថយន្តពន្លត់អគ្គិភ័យនេះមានសមត្ថភាពពន្លត់អគ្គិភ័យបានរយៈកម្ពស់ខ្ពស់ និងបានពីចម្ងាយ។

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យដែលបានផ្តល់ជូននាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនាពេលនេះ គឺមានអត្ថប្រយោជន៍ច្រើនជាងរថយន្តដែលប្រទេសកម្ពុជាយើងបានប្រើកន្លងទៅ ដោយសាររថយន្តនេះអាចផ្ទុកទឹកបាន៨ពាន់លីត្រ និងធ្វើការបាញ់ទឹកចេញបានលឿន ក្នុងរយៈកម្ពស់ជាង ៣០ម៉ែត្រ ជាពិសេសអាចស្វានបុកជញ្ជាំងបានថែមទៀតផង។
លោកឧត្តមសេនីយ៍ ក៏សំណូមពរដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានរថយន្តនេះហើយ សូមធ្វើការថែទាំឲ្យបានល្អ ដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក នេត វន្ថា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គិភ័យ ដែលករណីនេះតែងតែកើតឡើងជារើយៗមិនថារដូវវស្សា ឬក៏រដូវប្រាំងនោះទេ ដូច្នេះក្នុងគេហដ្ឋាននីមួយៗគប្បីមានឧបករណ៍សង្រ្គោះបឋមដូចជា បំពង់ពន្លត់អគ្គិភ័យជាដើម ហើយបើទោះបីជាមន្រ្តីជំនាញមានរថយន្ត និងសម្ភារៈទំនើបក្តី ក៏បងប្អូនមិនត្រូវធ្វើការធ្វេសប្រហែសឡើយ។

ឆ្លៀតឪកាសនេះលោកឧត្តមសេនីយ៍ឯក នេត វន្ថា សូមថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបំពាក់នូវសម្ភារៈ មធ្យាបាយ ជាពិសេស រថយន្តពន្លត់អគ្គិភ័យ ដល់នាយកដ្ឋានជំនាញ ក៏ដូចជា ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង៕
អត្ថបទ៖ រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


