ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងធម្មការ៖ មានវត្តចំនួន២ហើយ បានរងផលប៉ះពាល់ធ្ងន់ដោយជំងឺកូវីដ-១៩
រហូតមកដល់ពេលនេះ បើទោះបីជាមានការអប់រំផ្សព្វផ្សាយជាបន្តបន្តបន្ទាប់ក្តី មានវត្តចំនួន២ហើយ បានរងផលប៉ះពាល់ធ្ងន់ធ្ងរ គឺវត្តស្ទឹងមានជ័យ និងវត្តសារវ័នតេជោ ក្នុងនោះមានព្រះសង្ឃ តាជី យាយជី និងសិស្ស និស្សិត ប្រមាណ១២៣ អង្គ/នាក់ បានឆ្លងជំងឺកូវីដ-១៩ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៨ ខែមិថុនា នេះថា ចាប់តាំងពីមានការរីករាលដាលជំងឺសកលនេះមក មានតែពីរវត្តទេ ដែលមានឆ្លង និងប៉ះពាល់ គឺវត្តសារាវ័នតេជោ និងវត្តស្ទឹងមានជ័យ ហើយនៅតាមវត្តអារ៉ាមផ្សេងៗទៀតមិនមានផលប៉ះពាល់ទេ គ្រានតែមានព្រះសង្ឃមួយចំនួន ត្រូវបាននិមន្តទៅចូលរួមពិធីបុណ្យអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ប៉ុន្តែអោយមានការឆ្លង ឬវិជ្ជមានជំងឺកូវីដ-១៩នោះ គឺមិនមានទេ ហើយមានករណីមួយនៅខេត្តកែប ប៉ុន្តែលោកមិនមែនកើតនៅក្នុងវត្តទេ គឺលោកបានឆ្លងពីមន្ទីរពេទ្យព្រះសង្ឃ ដោយសារលោកនិមន្តមកសម្រាកពេទ្យ ហើយនៅពេលចេញទៅវិញ ពិនិត្យក៏ឃើញវិជ្ជមាន។

បើតាមលោក សេង សុមុនី នៅវត្តសារាវ័នតេជោ សរុបទាំងព្រះសង្ឃ ក្មេង សិស្ស និស្សិត ដែលរស់នៅក្នុងវត្តតែម្ដង លើកទី១ មានចំនួន២៧ ហើយលើកទី២ ចំនួន៥៧។ ចំណែកវត្តស្ទឹងមានជ័យមាន៣៩ អង្គ/នាក់។ ទាក់ទងដល់បញ្ហាវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៅតាមវត្តអារាម លោក សេង សុមុនី បានអះអាងថា កន្លងមក មានការអប់រំជាហូរហែ ហើយគណៈសង្ឃ ក៏បានចេញលិខិតជូនដំណឹងជាញឹកញាប់ផងដែរ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានប៉ះពាល់ខ្លះ គេមិនរួច។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា មានករណីផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ នៅវត្តសារាវ័នតេជោ ដែលស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យបានចុះយកសំណាកព្រះសង្ឃ សិស្ស-និស្សិត តាជី-យាយជី ទាំងអស់សរុបមានចំនួន៣៥១អង្គ/នាក់ ហើយបានរកឃើញអ្នកវិជ្ជមានសរុបចំនួន៣២អង្គ/នាក់ ក្នុងនោះ ព្រះសង្ឃមានចំនួន ១៧អង្គ សិស្ស-និស្សិតមានចំនួន១១នាក់ យាយជីមានចំនួន៤នាក់។ ដោយឡែកកាលពីថ្ងៃទី១៧ ខែមិថុនា មានករណីផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ នៅវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយរកឃើញអ្នកវិជ្ជមានចំនួន៣៩ អង្គ/នាក់ ក្នុងនោះមានព្រះសង្ឈ២២អង្គ។


បើតាមព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើតេស្តសំណាកលើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប៣៧៣អង្គ/នាក់ ក្នុងនោះមានស្រី៦១នាក់ ។ ជាលទ្ធិផល នៃការពិនិត្យ បានរកឃើញថា មានវិជ្ជមានកូវីដ១៩សរុប៣៩អង្គនាក់ ក្នុងនោះដែរ មានព្រះសង្ឈ២២អង្គ, តាជីយាយជី៣នាក់, និស្សិតស្នាក់នៅក្នុងវត្ត០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត១២នាក់។


គួររំលឹកថា នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មីសរុបចំនួន៧៩៩ នាក់ទៀត និងជាសះស្បើយចំនួន៩១០ នាក់ និងស្លាប់១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន៧០២ នាក់ អ្នកដំណើរពីបរទេសចំនួន៩៧នាក់ ហើយគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅប្រទេសកម្ពុជាមានអ្នកឆ្លងសរុប៤១៥៨១នាក់, ជាសះស្បើយចំនួន៣៥៩៤០នាក់ និងស្លាប់ចំនួន៣៩៤នាក់៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


