ព័ត៌មានជាតិ
ចិញ្ចឹមពូជទាកាប៉ាប៉េកាំង ក្នុងចំនួន៥០០កូន ២ខែ អាចរកចំណូល បាន១ពាន់ដុល្លារ
ពូជទាកាប៉ាប៉េកាំងជាប្រភេទទា ដែលសម្បូរខ្លាញ់ជាងទាធម្មតា ហើយការចិញ្ចឹមទៀតសោត ការឆាប់ធំធាត់ធ្វើឲ្យមានអ្នកចិញ្ចឹមច្រើន ទើបមានការនាំចូលពូជកូនទាកាប៉ាប៉េកាំង ដោយធ្វើការផ្សព្វផ្សាយតាមរយៈអនឡាញ ក្នុងទីផ្សាររាជធានី និងខេត្តតាកែវ។


អាជីវករឈ្មោះ ចែ ឡាង ជាអ្នកលក់ចែកចាយបន្ត ក្នុងក្រុងភ្នំពេញ តាមរយៈអនឡាញបានឲ្យដឹងថាកូនទាកាប៉ាប៉េកាំងនេះ លក់ចេញមួយក្បាលថ្លៃ៥ពាន់រៀល បើទិញច្រើនអាចចុះថ្លៃមកនូវ៤៥០០រៀល។ទាកាប៉ាប៉េកាំង ជាប្រភេទទាដែលសម្បូរខ្លាញ់ច្រើន ដែលអាចអាជីវករយកទៅខ្វៃឬដុតក្នុងវិធីមង្គល ឬពិធីបុណ្យផ្សេងៗ។ ចែឡាងបន្តទៀតថា បើចិញ្ចឹមកូនទាកាប៉ាប៉េកាំងឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសចិញ្ចឹម ក្នុងរយៈពេល២ខែ១០ថ្ងៃ កូនទាកាប៉ាអាចឡើងទម្ងន់ដល់៣គីឡូហើយ ក្នុងចំនួន៥០០កូន អាចរកចំណូលបាន១ពាន់ដុល្លារ ក្នុង១វគ្គហើយតម្លៃទីផ្សារសាច់ទាកាប៉ាប៉េកាំង ក្នុង១គីឡូក្រាមតាមហាងឆេង៧ពាន់រៀលទៅ១១០០០រៀល។ ដេប៉ូលក់ចែកចាយកូនទាកាប៉ាប៉េកាំងនេះ មាននៅរាជធានីភ្នំពេញនិងនៅទីតាំងខេត្តតាកែវ៕

អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ ចម្លាក់រូបតោមួយគូតម្លៃ ៣ ០០០ ដុល្លារ ប្រើពេល ២ ខែទើបឆ្លាក់រួច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


