ព័ត៌មានជាតិ
ខេត្តកោះកុង រៀបចំឈូសឆាយដីសាងសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារកូវីដ
អាជ្ញាធរខេត្តកោះកុងបានរៀបចំឈូសឆាយដីរដ្ឋសម្រាប់ធ្វើផ្លូវ និងរៀបចំសាងសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។
សកម្មភាពនេះបានធ្វើឡើងដោយមានការចូលរួមពីលោក ឃឹម ចន្ទ័ឌី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩ និងលោកអនុប្រធានក្រុមការងារ អ៊ូច ទូច លោក ប្រាក់ វិចិត្រ និងព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃឹម ចន្ទ័ឌី អភិបាលរងខេត្តនិងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩ខេត្តកោះកុងបានឱ្យដឹងថាក្រុមការងារចុះត្រួតពិនិត្យមើលសកម្មភាពឈូសឆាយដីរដ្ឋនេះសម្រាប់សាងសង់ឈាបនដ្ឋាននេះមានទីតាំងត្រង់ចំនុចគីឡូម៉ែត្រ ១៣៧ ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកអភិបាលរងខេត្តបានបន្តថា ក្នុងនោះទី១ឈូសឆាយដីធ្វើផ្លូវចេញចូលដែលមានទទឹង១០ម៉ែត្រ គុណ បណ្តោយ១០០ម៉ែត្រនិងទី២ ឈូសឆាយដី និងចាក់អាចម៍ដីបំពេញបរិវេណដីសម្រាប់សាងសង់ឈាបនដ្ឋានមានទំហំ៥០ម៉ែត្រគុណ ៥០ម៉ែត្រសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

លោកប្រធានក្រុមការងារបានណែនាំ ដល់សមាជិកក្រុមការងារ និងក្រុមការងារមន្ទីរសហការជាមួយអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធពន្លឿនក្នុងការឈូសឆាយការចាក់អាចម៍ដីបំពេញដើម្បីឈានដល់ដំណាក់កាលនៃការសាងសង់ឲ្យបានឆាប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់គណកម្មការនិងអនុគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដត្រូវយកចិត្តទុកដាក់រៀបចំទីបច្ឆាបូជាសពនិងទីកន្លែងសម្រាប់កប់សពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ឲ្យបានសមរម្យ ខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ១៩មានការកើនឡើងពីមួយថ្ងៃទីមួយថ្ងៃ។

ជាមួយគ្នានេះដែរសម្តេចក៍បានណែនាំដល់រដ្ឋបាលខេត្តដែលមានជនជាតិរស់នៅត្រូវរកដីរដ្ឋដើម្បីត្រៀមបម្រុងធ្វើជាទីកន្លែងកប់សពជនជាតិដែលស្លាប់ដោយកូវីដឲ្យបានសមស្របទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


