ព័ត៌មានជាតិ
៦ខែឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញបណ្តាលឱ្យមនុស្សស្លាប់ជាង១០០នាក់ ថយចុះ៣០ភាគរយ
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញបានបណ្តាលឱ្យមនុស្សស្លាប់ប្រមាណជាង១០០នាក់មានការថយចុះ៣០ភាគរយ បើធៀបទៅនឹងរយៈបេល៦ខែដូចគ្នាឆ្នាំ២០២០កន្លងទៅ។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី៦ ខែកក្កដានេះថា ចាប់ពីខែមករារហូតមកដល់ខែមិថុនា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញបានកើតឡើងចំនួន៣៤៧លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន១០១នាក់និងរបួស៤៤២នាក់។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈបេល៦ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយឆ្នាំ២០២០មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដល់ទៅ៥២៩លើក ថយចុះ១៨២លើក ស្មើនឹង៣៤ភាគរយ បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤៤នាក់ថយ៤៣នាក់ស្មើនឹង៣០ភាគរយនិងរបួសចំនួន៧០៨នាក់ ថយចុះ២៦៦នាក់ស្មើនឹង៣៨ភាគរយ។

លោកបានពន្យល់ថា មូលហេតុដែលបណ្តាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវរួមមាន ការបើកបើកហួសល្បឿនកំណត់ ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គ ដោយចៃដន្យ បើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀន នៅពេលអត់ងងុយខ្លាំងហេវហត់ខ្លាំង ការមិនគោរពសិទ្ធិអាទិភាពនៅកន្លែងផ្លូវប្រសព្វ ឬនៅលើផ្លូវដែលមានសិទ្ធិអាទិភាពបើកជែងគ្នា ដោយខ្វះការប្រុងប្រយ័ត្ន ការមិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍និងការបត់ឆ្វេង ឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


