ព័ត៌មានជាតិ
បុរសម្នាក់ប្រយ័ត្នណាស់ ខ្លាចណាស់ នៅតែឆ្លងកូវីដ ប្រកាសប្រាប់មហាជនកុំមេីលស្រាលកូវីដ-១៩ឲ្យសោះ
ភ្នំពេញ៖ រហូតមកដល់ពេលនេះបញ្ហាជំងឺកូវីដ-១៩ នៅតែមានចំនួនអ្នកឆ្លងច្រើនគួរឲ្យបារម្ភនៅឡើយ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។ ជាមួយគ្នានេះក៏មានគណនីហ្វេសប៊ុកមួយបានអំពាវនាកុំមេីលស្រាលកូវីដ-១៩ឲ្យសោះ។
យោងតាមម្ចាស់ Account Facebook ឈ្មោះ Liv Puma ដោយមិនចង់លាក់បាំងការពិត បានរៀបរាប់ប្រាប់មហាជន ដេីម្បីប្រយោជន៍រួមទាំងអស់គ្នា ក្រោយពេលឆ្លងកូវីដដោយមិននឹកស្មាន ហើយអំពាវនាវដល់បងប្អូនត្រូវចេះប្រុងប្រយ័ត្ន កុំឲ្យមើលស្រាលជំងឺកូវីដឲ្យសោះ។

បុរសរូបនេះបានបញ្ជាក់ថា៖ “ពេលនេះខ្ញុំឆ្លងកូវីដ-១៩ហេីយ ហេីយខ្ញុំកំពុងព្យាបាលនៅផ្ទះដាច់តែឯងជាន់លេី។ ទៅណាមកណា ខ្ញុំតែងតែពាក់ម៉ាស់គ្រប់ពេល ខ្ញុំប្រយ័ត្នណាស់តែកូវីដនៅតែឆ្លងមកខ្ញុំបាន ហេីយខ្ញុំក៏មិនដឹងខ្លួនឯងដែរថា ឆ្លងមកពីណាហេីយឆ្លងពេលណាដែរ”។
បុរសរូបនេះបន្តថា មួយរយៈចុងក្រោយនេះគេនៅតែផ្ទះនិងកន្លែងធ្វេីការ (Office) ក្រៅពីនេះទៅផ្សារទិញម្ហូបតាមផ្សារទំនេីបតូចៗម្តងម្តាលប៉ុណ្ណោះ។
បុរសរូបនេះបញ្ជាក់ទៀតថា ទោះបីគេបានចាក់វ៉ាក់សាំង២ ដងហេីយក៏ដោយ កុំមេីលស្រាលឲ្យសោះ ជាពិសេសប្រយ័ត្នកូនក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំង។ សូមប្រយ័ត្នអោយមែនទែនកុំព្រហេីនអោយសោះ។
បុរងដែលប្រកាសខ្លួនឆ្លងកូវីដបានប្រាប់ថា គេបានចេញរោគសញ្ញា៥ថ្ងៃហេីយ តែប្រហែលមកពីវ៉ាក់សាំងជួយទេីបធ្វើឲ្យគេមិនធ្វេីទុក្ខខ្លាំង គ្រាន់តែមានអាការ:ដូចផ្តាសាយធំ។
អភិបាលរាជធានីភ្នំពេញ លោកឃួន ស្រេងបានថ្លែងថ្ងៃបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដនៅរាជធានីភ្នំពេញថា ក្នុងមួយថ្ងៃរាជធានីភ្នំពេញបន្តរកឃើញអ្នកឆ្លងថ្មីចន្លោះពី ២០០ ទៅ ៣០០ នាក់។
លោកអភិបាលក្រុង បានកត់សម្គាល់ករណីរកឃើញអ្នកឆ្លងថ្មីកើតមានលើអ្នកចាក់វ៉ាក់សាំងរួចផងដែរ។
យ៉ាងណាលោកបានថ្លែងបញ្ជាក់ថា ករណីឆ្លងលើអ្នកចាក់វ៉ាក់សាំងរួច មិនមានអាការៈធ្ងន់ធ្ងរ ដោយសារសុខភាពជនរងគ្រោះនៅតែរឹងមាំ ហើយវ៉ាក់សាំងមានប្រតិកម្មតបតជាមួយវីរុសកូវីដ-១៩ ហើយការព្យាបាលមានប្រសិទ្ធភាពខ្ពស់ប្រើពេលត្រឹម ៧ទៅ៩ថ្ងៃ ជាសះស្បើយឡើងវិញ។
លោកអភិបាលក្រុងបានហៅយុទ្ធនាការបញ្ចប់ការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញជាជោគជ័យ ខណៈមានពលរដ្ឋអាយុពី ១៨ ឆ្នាំ ចំនួន ១,៧លាននាក់បានទទួលការចាក់វ៉ាក់សាំងរួចស្មើ ៩៩ភាគរយក្នុងចំណោមពលរដ្ឋនៅរាជធានីភ្នំពេញ។
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


