ព័ត៌មានជាតិ
ប៉ូលិសបំបែកសំណុំរឿងឃាតកម្ម លាក់បាំងសាកសព តន្ត្រីករម្នាក់នៅកំពង់ឆ្នាំង ១០ ថ្ងៃក្រោយកើតហេតុ
នៅថ្ងៃទី ៩ ខែកក្កដានេះ សមត្ថកិច្ចបានបង្ហាញខ្លួនបុរសជនសង្ស័យជាឃាតក សម្លាប់បុរសម្នាក់ ហើយយកសពច្រកការ៉ុងយកទៅបោះចោលក្នុងទឹកព្រែក។
លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា នេះបានឲ្យដឹងថា ទាក់ទងនឹងការបាត់ខ្លួនរបស់បុរសឈ្មោះ ចាន់ គៀន អាយុ ៥០ ឆ្នាំ រស់នៅភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំងមានមុខរបរជាប្រធានក្រុមតន្ត្រីសម័យ ដែលបានបាត់ ខ្លួនកាលពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០២១ គឺជារឿងឃាតកម្ម។

ចំណែកជនដៃដល់ជាឃាតកពាក់ព័ន្ធក្នុងរឿងនេះឈ្មោះ ឈុន ឌី នឿនអាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង មុខរបរជាអ្នករត់តុនៅហាងខារ៉ាអូខេមួយកន្លែងក្នុងភូមិស្រែព្រីង សង្កាត់ឆ្នាំងកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនដៃដល់ជាឃាតករនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ០៧ខែកក្កដាឆ្នាំ ២០២១ នៅក្នុងទីក្រុងភ្នំពេញ។

លោកស្នងការរង បានបញ្ជាក់ឲ្យដឹងថាតាមចម្លើយសារភាពរបស់ជនដៃដល់ឆ្លើយថា នៅយប់ថ្ងៃទី ២៧ឈានចូល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ និងបុរសរងគ្រោះបានរួមដំណេកជាមួយគ្នា (ភេទដូចគ្នា) នៅក្នុងផ្ទះសំណាក់មួយកន្លែងដែលមានវាំងននបាំងពីមុខបន្ទប់ នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ហើយបុរសជនរងគ្រោះបានគាំងបេះដូងស្លាប់ ពេលរួមដំណេកជាមួយគ្នានៅវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី ២៨ ខែមិថុនា។
ចំពោះដំណើររឿងមូលហេតុពិតប្រាកដឃាតកបានសម្លាប់រួចច្រកការ៉ុងយកសពទៅបោះចោលនៅក្នុងព្រែកសំរោង ហូរចូលទៅទន្លេ ជាង១០ថ្ងៃហើយ ពេលនេះមិនទាន់រកសាសពឃើញនោះទេ។

បន្ទាប់មកជនដៃដល់បានលើកសពបុរសរងគ្រោះដាក់លើរថយន្តម៉ាក Toyota តាកូម៉ា បើកទៅទីក្រុងភ្នំពេញ។ ប៉ុន្តែទៅដល់ផ្សារឧត្តុង្គក៏បានទិញការ៉ុង៥ នឹងខ្សែរួចក៏បានបើករថយន្តទៅជិតភ្នំឧដុង្គ ហើយឈប់កន្លែងស្ងាត់ យកសពច្រកការ៉ុងរួចបើករថយន្តទៅផ្ទះសំណាក់ក្នុងក្រុងភ្នំពេញ។
លុះដល់ម៉ោង ២០ យប់ថ្ងៃទី ២៨ ថ្ងៃដដែល បានបើករថយន្តដឹកសពយកទៅទម្លាក់ចោលក្នុងព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាលរួចបើករថយន្តមកសម្រាកផ្ទះសំណាក់នៅទីក្រុងភ្នំពេញវិញ។

ព្រឹកឡើងថ្ងៃទី ២៩ បានដោះយកស្លាកលេខរថយន្តច្រកការ៉ុងជិះម៉ូតូកង់បីទៅបោះចោលនៅក្នុងទឹកទន្លេ។ ហើយយករថយន្តទៅលក់ឲ្យគេក្នុងតម្លៃ ៥ ៧០០ដុល្លារ ដោយប្រាប់គេថាជាឡានអត់ពន្ធយកពីមកប្រទេសវៀតណាម។ ហើយគេបានសម្រាកលាក់ខ្លួនតាមផ្ទះសំណាក់នៅក្នុងទីក្រុងភ្នំពេញ។
ដោយឡែកបុរសពីរនាក់ជាអ្នកទិញរថយន្តក្រោយពីទិញរថយន្តបានមកក៏ទៅសុំធ្វើផ្លាកលេខ នៅរាជធា នីភ្នំពេញ ហើយពេលគេឆែកលេខតួលេខម៉ាស៊ីនទៅ គេប្រាប់ថារថយន្តនេះមានស្លាកលេខហើយ មិនមែនអត់នោះទេ។
ស្របពេលនោះដែរក៏បានឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានគេបង្ហោះបាត់ឪពុកបាត់រថយន្តទើបបុរសអ្នកទិញរថយន្តនោះបានមកសហការជាមួយសមត្ថកិច្ចនគរ បាលខេត្តកំពង់ឆ្នាំង និងបានរាយការណ៍អំពីអត្តសញ្ញាណនៃអ្នកលក់រថយន្តនេះ ទើបសមត្ថកិច្ចមានតម្រុយតាមដានជនដៃដល់រហូតដល់ចាប់ខ្លួនបានតែម្តង។
លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន បានបញ្ជាក់ឱ្យដឹងថា ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងចោទប្រកាន់ពីបទ ឃាតកម្មលាក់បាំងវត្ថុតាង (សាកសព) តាមមាត្រា ១៩៩ និង មាត្រា ៥៣៥ នៃក្រមព្រហ្មទណ្ឌ ដើម្បីបញ្ជូនខ្លួនជនដៃដល់ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


