ព័ត៌មានជាតិ
រកឃើញសពតន្ត្រីករដែលត្រូវឃាតកសម្លាប់យកទៅចោលនៅទន្លេក្រុងតាខ្មៅ
សពលោក ចាន់ គៀន អាយុ ៥៨ឆ្នាំ ជាប្រធានក្រុមតន្ត្រីសម័យមានទីលំនៅក្នុងភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងត្រូវឃាតកសម្លាប់នៅក្នុងក្រុងកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី២៨ ខែកក្កដា បាត់ខ្លួនជាង ១០ ថ្ងៃពេលនេះ ត្រូវបានគេប្រទះឃើញអណ្តែតនៅទឹកទន្លេក្នុងក្រុងតាខ្មៅខេត្តកណ្ដាល នាយប់ថ្ងៃទី ១០ ខែ កក្កដា ហើយត្រូវកូនចៅមកទទួលយកមកតម្កល់ទុកនៅក្នុងលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លោកចឹងទៀតត្រូវបានជនដៃដល់ជាឃាតកឈ្មោះ ឈុន ឌីនឿន អាយុ ៣៥ ឆ្នាំ ជាអ្នករត់តុក្នុងហាងខារ៉ាអូខេមួយកន្លែងនៅក្នុងក្រុងកំពង់ឆ្នាំង។
បុរសរងគ្រោះត្រូវបានឃាតករខាងលើ សម្លាប់នៅក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង នាយប់ថ្ងៃទី ២៨ ខែកក្កដា វេលាម៉ោង ៤ ទៀបភ្លឺរួចបានដឹកសពច់តាមរថយន្តរបស់ជនរងគ្រោះយកទៅច្រកការ៉ុងនៅស្រុកឧដ្ដុង្គ ហើយយកទៅទម្លាក់ចោលនៅក្នុងព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង ៨យប់ថ្ងៃទី ២៨ ខែកក្កដា។

ចំណែករថយន្តបុរសរងគ្រោះត្រូវប៉ាវបានជនដៃដល់ដោះស្លាកលេខបោះចោលហើយយកទៅលក់ហើយគេនៅក្នុងទីក្រុងភ្នំពេញក្នុងតម្លៃ ៥៧០០ដុល្លារ ដោយប្រាប់ថាជារថយន្តធុនយកពីប្រទេសវៀតណាម។
ដោយឡែកបុរសជាឃាតករទៅបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅ ក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២១ និងបានកសាងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូ នទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។

ក្រោយពីបាត់ខ្លួនរយៈពេល ១៣ ថ្ងៃមក សពបុរសរងគ្រោះ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកនៅក្នុងទឹក ទន្លេ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលនៅវេលាម៉ោង ៧និង ២០ នាទី យប់ ថ្ងៃទី១០ ខែកក្កដានេះ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានស្រង់សពមកលើគោកដើម្បីពិនិត្យរកអត្តសញ្ញាណ ជាមួយគ្នានេះដែរកូនចៅសពក៏បានទៅពិនិត្យមើលនិងដឹងច្បាស់ថាពិតជាសពរបស់ឪពុកខ្លួនឈ្មោះ លោក ចាន់ គៀន ពិតប្រាកដមែន ហើយក៏បានដឹកសពយកមកធ្វើបុណ្យនៅក្នុងលំនៅដ្ឋានក្នុងភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


