ព័ត៌មានជាតិ
ផ្ទុះកូវីដ-១៩ ក្នុងផ្សារច្បារអំពៅ រកឃើញអ្នកវិជ្ជមាន២០នាក់ ក្នុងរយៈពេល៣ថ្ងៃ
ក្រុមអាជីវករផ្សារ និងក្រុមសន្តិសុខផ្សារច្បារអំពៅចំនួន២០នាក់ ក្នុងនោះមានអាជីវករ១៧នាក់ និងសន្តិសុខ៣នាក់ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងរយៈពេល៣ថ្ងៃ នៃការតេស្ដសំណាក។ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមអាជីវករបាននាំគ្នាបន្ត ទៅយកសំណាកជាបន្តបន្ទាប់ នៅក្នុងបរិវេណសាលាបឋមសិក្សាច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ហើយថ្ងៃនេះ គឺជាការចុះយកសំណាកលើកទី៣ហើយ សម្រាប់ក្រុមអាជីវករផ្សារច្បារអំពៅ។

លោក គ្រី ហ៊ុច អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានប្រាប់តាមរយៈទូរស័ព្ទឲ្យដឹងថា ដំបូងឡើយ ក្រុមគណៈកម្មការគ្រប់គ្រងផ្សារទាំងអស់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ទាំងអស់គ្នា ក្រោយមកលទ្ធផលបញ្ជាក់ថា ក្រុមសន្តិសុខផ្សារ៣នាក់ មានវិជ្ជាមាន។ បន្ទាប់ពីមានវិជ្ជមានហើយនោះ គណៈកម្មការគ្រប់គ្រងផ្សារ បានធ្វើការអំពាវនាវដល់អាជីវករលក់ដូរក្នុង និងក្រៅផ្សារទាំងអស់ ប្រញ៉ាប់ទៅយកសំណាកឲ្ទបានគ្រប់ៗគ្នា ជៀសវៀងមានការចម្លងកាន់តែខ្ពស់។

បន្ទាប់ពីមានការណែនាំ ពីគណៈកម្មការគ្រប់គ្រងផ្សាររួចមក ក្រុមអាជីវករលក់ដូរក្នុង និងក្រៅផ្សារ បាននាំគ្នាទៅយកសំណាកជាបន្តបន្ទាប់ រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែឆ្នាំដដែល ហើយលទ្ធផល នៃការតេស្ដសំណាកបង្ហាញថា មានវិជ្ជមានកូវីដ-១៩ចំនួន១៧នាក់។ ក្នុងនោះ១៣នាក់ ជាអាជីវករលក់ដូរក្នុងផ្សារ និង៤នាក់លក់ដូរនៅខាងក្រៅផ្សារ។

លោកគ្រី ហ៊ុច បានប្រាប់ឲ្យដឹងទៀតថា គិតតាំងពីមានការបើកឲ្យដំណើរការផ្សារវិញមក ឃើញថា ការលក់ដូរមិនមានណែនណាន់តាន់តាប់ ដូចមុននោះពេលមុននោះទេ ពោលទាំងក្នុងទាំងក្រៅ មានត្រឹម៥០ភាគរយ នៃការលក់ប៉ុណ្ណោះ។ ហើយចំនួន៥០ភាគរយ នៃតូបដែលលក់ទាំងក្នុង និងក្រៅនោះ គឺមានចំនួនមនុស្សសរុបប្រមាណជិត៥០០នាក់។ បច្ចុប្បន្ន អាជីវករទាំង៥០០នាក់ កំពុងនាំគ្នាទៅយកសំណាក ដើម្បីតេស្តរកមេរោគកូវីដ-១៩ជាបន្តបន្ទាប់ នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ។

សូមជម្រាបថា ដំណើរការ នៃការតេស្តសំណាកលើក្រុមអាជីវករ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កំពុងបន្ត ប៉ុន្តែមិនទាន់មានតួលេខ ឬលទ្ធផលបញ្ជាក់អំពីការ រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ទៀត នៅឡើយនោះទេ។
គួរកត់សម្គាល់ដែរថា គិតត្រឹមព្រឹកថ្ងៃខែឆ្នាំដដែល ផ្សារមិនមានការបិទឡើយ គឺនៅបន្តមានការអនុញ្ញាតឲ្យលក់ដូរទាំងក្នុង និងក្រៅធម្មតា។ ប៉ុន្តែមិនមានអាជីវករលក់ដូរច្រើន ពិសេសពលរដ្ឋដែលទៅទិញម្ហូបអាហារ និងអ៊ីវ៉ាន់ផ្សេងៗ ក៏មិនមានច្រើនឡើយ ពោលអាចនិយាយបានថា ត្រឹមកម្រិត២៥ភាគរយ នៃ១០០ភាគរយ ដែលធ្លាប់មានមនុស្សអ៊ូអរកន្លងមក៕ (ដោយ)៖ លី ហេង


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


