ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចេញ ចូលបំពេញការងារនៅក្រសួងទេសចរណ៍ ត្រូវធ្វើតេស្តរហ័សរកកូវីដ-១៩
ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ តទៅ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលចេញចូលបំពេញការងារនៅក្រសួងទេសចរណ៍ ត្រូវធ្វើតេស្តរហ័សដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៥ ខែកក្កដា នេះ បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងបរិបទនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងទេសចរណ៍នឹងអនុវត្តការធ្វើតេស្តរហ័សរកកូវីដ១៩ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១តទៅ។

ក្រសួងបានណែនាំថា មុននឹងចូលបំពេញការងារនៅតាមអង្គភាព ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ នៅច្រកចូលអគារទាំងពីរ នៃទីស្តីការក្រសួង។ ករណីមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល និងអ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាជំងឺកូវីដ១៩ ដូចជាផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងទៀត ត្រូវធ្វើតេស្តម្ដងទៀតយ៉ាងយូររយៈពេល៤៨ម៉ោង បន្ទាប់ពីការធ្វើតេស្តលើកទីមួយ។
ចំពោះការធ្វើតេស្តរកមេរោគកូវីដ១៩ ដោយខ្លួនឯង ហើយបានរកឃើញវិជ្ជមានកូវីដ១៩ ត្រូវទំនាក់ទំនងទៅខ្សែទូរសព្ទលេខ១១៥ ឬលេខ១២២២ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


